លូកា 6:29-35 KCB

29 ចំពោះ​អ្នក​ដែល​ទះ​កំផ្លៀង​របស់​អ្នក​ម្ខាង​ ចូរ​បែរ​ម្ខាង​ទៀត​ឲ្យ​គេ​ទះ​ដែរ​ចុះ​ ហើយ​ចំពោះ​អ្នក​ដែល​ដណ្ដើម​អាវ​វែង​របស់​អ្នក​ នោះ​កុំ​ឃាត់​អី​ ចូរ​ឲ្យ​អាវ​ខាង​ក្នុង​ដែរ​ចុះ។​

30 ចូរ​ឲ្យ​ដល់​អស់​អ្នក​ដែល​សុំ​ពី​អ្នក​ចុះ ហើយ​អ្នក​ដែល​យក​អីវ៉ាន់​របស់​អ្នក​ ចូរ​កុំ​ទារ​វិញ​ឡើយ​

31 បើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ដ​ចំពោះ​អ្នក​រាល់គ្នា​យ៉ាង​ណា​ ចូរ​ប្រព្រឹត្ដ​ចំពោះ​គេ​យ៉ាង​នោះ​ដែរ។​

32 បើ​អ្នក​រាល់គ្នា​ស្រឡាញ់​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់គ្នា​ តើ​អ្នក​មាន​គុណ​បំណាច់​អ្វី?​ ព្រោះ​សូម្បីតែ​ពួក​មនុស្ស​បាប​ ក៏​ស្រឡាញ់​មនុស្ស​ដែល​ស្រឡាញ់​ពួកគេ​ដែរ​

33 ដ្បិត​បើ​អ្នក​រាល់គ្នា​ធ្វើ​ល្អ​ចំពោះ​តែ​មនុស្ស​ដែល​ធ្វើ​ល្អ​នឹង​អ្នក​រាល់គ្នា​ តើ​អ្នក​រាល់គ្នា​មាន​គុណ​បំណាច់​អ្វី?​ សូម្បីតែ​ពួក​មនុស្ស​បាប​ក៏​ធ្វើ​ដូចគ្នា​ដែរ​

34 ហើយ​បើ​អ្នក​រាល់គ្នា​សង្ឃឹម​ថា​នឹង​ទទួល​បាន​មក​វិញ​ពី​អស់​អ្នក​ដែល​អ្នក​រាល់គ្នា​ឲ្យ​ខ្ជី​ តើ​អ្នក​រាល់គ្នា​មាន​កិត្ដិយស​អ្វី?​ សូម្បី​តែ​ពួក​មនុស្ស​បាប​ក៏​ឲ្យ​គ្នា​គេ​ខ្ចី​ ដើម្បី​ទទួល​បាន​គ្រប់​ចំនួន​វិញ​ដែរ។​

35 ប៉ុន្ដែ​ចូរ​ស្រឡាញ់​សត្រូវ​របស់​អ្នក​រាល់គ្នា​ ចូរ​ធ្វើ​អំពើ​ល្អ​ ចូរ​ឲ្យ​ខ្ចី​ដោយ​មិន​សង្ឃឹម​ថា​បាន​ទទួល​មក​វិញ​ នោះ​រង្វាន់​របស់​អ្នក​រាល់គ្នា​នឹង​មាន​ច្រើន​អនេក​ រួច​អ្នក​រាល់គ្នា​នឹង​ត្រលប់ជា​កូន​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​ ព្រោះ​ព្រះអង្គ​ក៏​សប្បុរស​ចំពោះ​មនុស្ស​អកតញ្ញូ និង​មនុស្ស​អាក្រក់​ដែរ។​