លូកា 6:31-37 KCB

31 បើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ដ​ចំពោះ​អ្នក​រាល់គ្នា​យ៉ាង​ណា​ ចូរ​ប្រព្រឹត្ដ​ចំពោះ​គេ​យ៉ាង​នោះ​ដែរ។​

32 បើ​អ្នក​រាល់គ្នា​ស្រឡាញ់​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់គ្នា​ តើ​អ្នក​មាន​គុណ​បំណាច់​អ្វី?​ ព្រោះ​សូម្បីតែ​ពួក​មនុស្ស​បាប​ ក៏​ស្រឡាញ់​មនុស្ស​ដែល​ស្រឡាញ់​ពួកគេ​ដែរ​

33 ដ្បិត​បើ​អ្នក​រាល់គ្នា​ធ្វើ​ល្អ​ចំពោះ​តែ​មនុស្ស​ដែល​ធ្វើ​ល្អ​នឹង​អ្នក​រាល់គ្នា​ តើ​អ្នក​រាល់គ្នា​មាន​គុណ​បំណាច់​អ្វី?​ សូម្បីតែ​ពួក​មនុស្ស​បាប​ក៏​ធ្វើ​ដូចគ្នា​ដែរ​

34 ហើយ​បើ​អ្នក​រាល់គ្នា​សង្ឃឹម​ថា​នឹង​ទទួល​បាន​មក​វិញ​ពី​អស់​អ្នក​ដែល​អ្នក​រាល់គ្នា​ឲ្យ​ខ្ជី​ តើ​អ្នក​រាល់គ្នា​មាន​កិត្ដិយស​អ្វី?​ សូម្បី​តែ​ពួក​មនុស្ស​បាប​ក៏​ឲ្យ​គ្នា​គេ​ខ្ចី​ ដើម្បី​ទទួល​បាន​គ្រប់​ចំនួន​វិញ​ដែរ។​

35 ប៉ុន្ដែ​ចូរ​ស្រឡាញ់​សត្រូវ​របស់​អ្នក​រាល់គ្នា​ ចូរ​ធ្វើ​អំពើ​ល្អ​ ចូរ​ឲ្យ​ខ្ចី​ដោយ​មិន​សង្ឃឹម​ថា​បាន​ទទួល​មក​វិញ​ នោះ​រង្វាន់​របស់​អ្នក​រាល់គ្នា​នឹង​មាន​ច្រើន​អនេក​ រួច​អ្នក​រាល់គ្នា​នឹង​ត្រលប់ជា​កូន​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​ ព្រោះ​ព្រះអង្គ​ក៏​សប្បុរស​ចំពោះ​មនុស្ស​អកតញ្ញូ និង​មនុស្ស​អាក្រក់​ដែរ។​

36 ចូរ​មាន​សេចក្ដី​មេត្ដា​ករុណា​ ដូច​ដែល​ព្រះ​វរ​បិតា​របស់​អ្នក​រាល់គ្នា​មាន​ក្ដី​មេត្ដា​ករុណា​ដែរ។​

37 ហើយ​កុំ​ថ្កោល​ទោស​គេ​ នោះ​អ្នក​រាល់គ្នា​នឹង​មិន​ទទួល​ការ​ថ្កោល​ទោស​វិញ​ឡើយ​ និង​កុំ​ផ្ដន្ទាទោស​គេ​ឲ្យ​សោះ​ នោះ​អ្នក​រាល់គ្នា​ក៏​មិន​ទទួល​ការ​ផ្ដន្ទាទោស​វិញ​ដែរ។​ ចូរ​លើក​លែង​ទោស​ឲ្យ​គេ​ នោះ​អ្នក​រាល់គ្នា​នឹង​ទទួល​បាន​ការ​លើក​លែង​ទោស​វិញ។​