លូកា 6:38-44 KCB

38 ចូរ​ឲ្យ​ចុះ​ នោះ​នឹង​ឲ្យ​ដល់​អ្នក​រាល់គ្នា​វិញ​ គេ​នឹង​វាល់​បំពេញ​ដាក់​ក្នុង​ថ្នក់​របស់​អ្នក​រាល់គ្នា​យ៉ាង​ល្អ​ ទាំង​ញាត់​រលាក់​ឲ្យ​ហូរ​ហៀរ​ ព្រោះ​អ្នក​រាល់គ្នា​នឹង​ត្រូវ​បាន​វាល់​ឲ្យ​វិញ​តាម​រង្វាល់​ដែល​អ្នក​រាល់គ្នា​បាន​វាល់»។​

39 ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ប្រដូច​មួយ​ដែរ​ថា៖​ «តើ​មនុស្ស​ខ្វាក់​អាច​នាំ​ផ្លូវ​មនុស្ស​ខ្វាក់​បាន​មែន​ឬ?​ តើ​មិន​ធ្លាក់​រណ្ដៅ​ទាំង​ពីរ​នាក់​ទេ​ឬ?​

40 សិស្ស​មិន​ដែល​លើ​គ្រូ​ទេ​ ប៉ុន្ដែ​សិស្ស​គ្រប់គ្នា​ដែល​បាន​ទទួល​ការ​បង្វឹក​ពេញ​លេញ​ នោះ​នឹង​ត្រលប់​ដូចជា​គ្រូ​របស់​គេ។​

41 ហេតុអ្វី​ក៏​អ្នក​មើល​ឃើញ​កម្ទេច​ល្អិត​ក្នុង​ភ្នែក​បងប្អូន​របស់​អ្នក​ ប៉ុន្ដែ​មិន​ឃើញ​សសរ​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​ឯង​យ៉ាង​ដូច្នេះ?​

42 ពេល​អ្នក​មើល​មិន​ឃើញ​សសរ​ក្នុង​ភ្នែក​ខ្លួនឯង​ផង​ តើ​អ្នក​អាច​ប្រាប់​បងប្អូន​របស់​ខ្លួន​យ៉ាង​ដូចម្ដេច​ថា​ បងប្អូន​អើយ!​ ឲ្យ​ខ្ញុំ​យក​កម្ទេច​ល្អិត​ចេញ​ពី​ភ្នែក​របស់​អ្នក។​ ឱ​មនុស្ស​មាន​ពុត​អើយ!​ ចូរ​យក​សសរ​ចេញ​ពី​ក្នុង​ភ្នែក​របស់​អ្នក​ជា​មុន​សិន​ នោះ​អ្នក​នឹង​មើល​ឃើញ​ច្បាស់​ ដើម្បី​យក​កម្ទេច​ល្អិត​ចេញ​ពី​ក្នុង​ភ្នែក​បងប្អូន​របស់​អ្នក​បាន។​

43 ដ្បិត​គ្មាន​ដើម​ឈើ​ល្អ​ណា​ឲ្យ​ផ្លែ​មិនល្អ​នោះ​ទេ​ ហើយ​ក៏​គ្មាន​ដើម​ឈើ​មិន​ល្អ​ណា​ឲ្យ​ផ្លែ​ល្អ​ដែរ​

44 ព្រោះ​គេ​ស្គាល់​ដើម​ឈើ​នីមួយៗ​ដោយសារ​ផ្លែ​របស់​វា​ ដ្បិត​គេ​មិន​ដែល​បេះ​ផ្លែ​ល្វា​ពី​ដើម​បន្លា​ ឬ​បេះ​ផ្លែ​ទំពាំងបាយជូរ​ពី​គុម្ព​បន្លា​ទេ។​