42 ពេលអ្នកមើលមិនឃើញសសរក្នុងភ្នែកខ្លួនឯងផង តើអ្នកអាចប្រាប់បងប្អូនរបស់ខ្លួនយ៉ាងដូចម្ដេចថា បងប្អូនអើយ! ឲ្យខ្ញុំយកកម្ទេចល្អិតចេញពីភ្នែករបស់អ្នក។ ឱមនុស្សមានពុតអើយ! ចូរយកសសរចេញពីក្នុងភ្នែករបស់អ្នកជាមុនសិន នោះអ្នកនឹងមើលឃើញច្បាស់ ដើម្បីយកកម្ទេចល្អិតចេញពីក្នុងភ្នែកបងប្អូនរបស់អ្នកបាន។
43 ដ្បិតគ្មានដើមឈើល្អណាឲ្យផ្លែមិនល្អនោះទេ ហើយក៏គ្មានដើមឈើមិនល្អណាឲ្យផ្លែល្អដែរ
44 ព្រោះគេស្គាល់ដើមឈើនីមួយៗដោយសារផ្លែរបស់វា ដ្បិតគេមិនដែលបេះផ្លែល្វាពីដើមបន្លា ឬបេះផ្លែទំពាំងបាយជូរពីគុម្ពបន្លាទេ។
45 មនុស្សល្អបញ្ចេញសេចក្ដីល្អពីកំណប់ដ៏ល្អនៃចិត្ដរបស់គេ ឯមនុស្សអាក្រក់ក៏បញ្ចេញសេចក្ដីអាក្រក់ពីកំណប់ដ៏អាក្រក់នៃចិត្ដរបស់គេដែរ ព្រោះមាត់និយាយតាមសេចក្ដីហូរហៀរនៃចិត្ដ។
46 ហេតុអ្វីអ្នករាល់គ្នាហៅខ្ញុំថា ព្រះអម្ចាស់អើយ! ព្រះអម្ចាស់អើយ! ប៉ុន្ដែមិនធ្វើតាមអ្វីដែលខ្ញុំប្រាប់ដូច្នេះ?
47 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា គ្រប់គ្នាដែលមកឯខ្ញុំ ឮពាក្យខ្ញុំ ហើយប្រព្រឹត្តតាមពាក្យទាំងនោះ អ្នកនោះប្រៀបបាននឹងមនុស្សបែបណា
48 គឺប្រៀបបាននឹងមនុស្សម្នាក់កំពុងសង់ផ្ទះ ដែលគាត់បានជីកដីលុងយ៉ាងជ្រៅ ហើយចាក់គ្រឹះនៅលើថ្មដា។ ពេលទឹកជំនន់បានមកដល់ ខ្សែទឹកបានបោកបក់ផ្ទះនោះ ប៉ុន្ដែមិនអាចឲ្យផ្ទះនោះរង្គើបានឡើយ ព្រោះផ្ទះនោះសង់នៅលើគ្រឹះមាំ។