លូកា 6:46-49 KCB

46 ហេតុអ្វី​អ្នក​រាល់គ្នា​ហៅ​ខ្ញុំ​ថា​ ព្រះអម្ចាស់​អើយ!​ ព្រះអម្ចាស់​អើយ!​ ប៉ុន្ដែ​មិន​ធ្វើតាម​អ្វី​ដែល​ខ្ញុំ​ប្រាប់​ដូច្នេះ?​

47 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ គ្រប់គ្នា​ដែល​មក​ឯ​ខ្ញុំ​ ឮ​ពាក្យ​ខ្ញុំ ហើយ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​នោះ​ អ្នក​នោះ​ប្រៀប​បាន​នឹង​មនុស្ស​បែប​ណា​

48 គឺ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​កំពុង​សង់​ផ្ទះ​ ដែល​គាត់​បាន​ជីក​ដី​លុង​យ៉ាង​ជ្រៅ​ ហើយ​ចាក់​គ្រឹះ​នៅ​លើ​ថ្ម​ដា។​ ពេល​ទឹក​ជំនន់​បាន​មក​ដល់​ ខ្សែ​ទឹក​បាន​បោកបក់​ផ្ទះ​នោះ​ ប៉ុន្ដែ​មិន​អាច​ឲ្យ​ផ្ទះ​នោះ​រង្គើ​បាន​ឡើយ​ ព្រោះ​ផ្ទះ​នោះ​សង់​នៅ​លើ​គ្រឹះ​មាំ។​

49 អ្នក​ដែល​ឮ​ពាក្យ​ខ្ញុំ​ ហើយ​មិន​ប្រព្រឹត្ដ​តាម​ ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​នៅ​លើ​ដី​ដោយ​គ្មាន​គ្រឹះ​ ពេល​ខ្សែ​ទឹក​បោក​បក់​ផ្ទះ​នោះ​ វា​ក៏​ដួល​រលំ​ភ្លាម​ ហើយ​សេចក្ដី​អន្ដរាយ​នៃ​ផ្ទះ​នោះ​ធំ​សម្បើម»។​