លូកា 6:9-15 KCB

9 រួច​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​សួរ​អ្នក​រាល់គ្នា​មើល៍​ តើ​នៅ​ថ្ងៃ​សប្ប័ទ​វិន័យ​ឲ្យ​ធ្វើការ​ល្អ​ ឬ​ធ្វើការ​អាក្រក់?​ ឲ្យ​សង្គ្រោះ​ជីវិត​ ឬ​បំផ្លាញ?»​

10 កាល​ព្រះអង្គ​ទត​មើល​ទៅ​មនុស្ស​ទាំង​អស់​ដែល​នៅ​ជុំវិញ​ហើយ​ ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​លាត​ដៃ​អ្នក​ចុះ!»​ គាត់​ក៏​ធ្វើតាម​ ហើយ​ដៃ​គាត់​ក៏​បាន​ជា​ឡើង​វិញ។​

11 ពួកគេ​មាន​កំហឹង​ពោរពេញ​ និង​បាន​និយាយ​គ្នា​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ចំពោះ​ព្រះយេស៊ូ​បាន។​

12 នៅ​គ្រា​នោះ​ ព្រះអង្គ​បាន​យាង​ទៅ​ភ្នំ​ដើម្បី​អធិស្ឋាន​ ហើយ​ព្រះអង្គ​បាន​ចំណាយ​ពេល​ពេញ​មួយ​យប់​អធិស្ឋាន​ទៅ​ព្រះជាម្ចាស់​

13 លុះ​ព្រឹក​ឡើង​ ព្រះអង្គ​បាន​ហៅ​សិស្ស​របស់​ព្រះអង្គ​មក​ ហើយ​ក៏​រើស​ដប់​ពីរ​នាក់​ចេញ​ពី​ពួកគេ​ ព្រះអង្គ​ហៅ​អ្នក​ទាំង​នេះ​ថា​ជា​សាវក​

14 គឺ​មាន​លោក​ស៊ីម៉ូន​ដែល​ព្រះអង្គ​ហៅ​ថា​ពេត្រុស​ និង​ប្អូន​គាត់​ឈ្មោះ​អនទ្រេ​ លោក​យ៉ាកុប​ លោក​យ៉ូហាន​ លោក​ភីលីព​ លោក​បារថូឡូមេ​

15 លោក​ម៉ាថាយ​ លោក​ថូម៉ាស​ លោក​យ៉ាកុប​ជា​កូន​លោក​អាល់ផាយ​ លោក​ស៊ីម៉ូន​ដែល​ហៅ​ថា​អ្នក​ជាតិ​និយម​