លូកា 7:1-7 KCB

1 ពេល​ព្រះអង្គ​មាន​បន្ទូល​ទៅ​បណ្ដាជន​ដែល​កំពុង​ស្ដាប់​ចប់​សព្វ​គ្រប់​ហើយ​ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ក្រុង​កាពើណិម។​

2 ពេល​នោះ​ មាន​បាវបម្រើ​ជា​ទី​សំណព្វ​ចិត្ដ​របស់​នាយ​ទាហាន​ម្នាក់​បាន​ឈឺ​ជិត​ស្លាប់​

3 កាល​បាន​ឮ​អំពី​ព្រះយេស៊ូ​ នាយ​ទាហាន​នោះ​ក៏​ចាត់​ពួក​ចាស់ទុំ​នៃ​ជនជាតិ​យូដា​មក​អង្វរ​ព្រះអង្គ​ដើម្បី​ឲ្យ​ព្រះអង្គ​យាង​មក​ប្រោស​បាវ​បម្រើ​របស់​គាត់​ឲ្យ​ជា។​

4 អ្នក​ទាំង​នោះ​ក៏​មក​ឯ​ព្រះយេស៊ូ​ ហើយ​បាន​អង្វរ​ព្រះអង្គ​យ៉ាង​ទទូច​ថា៖​ «គាត់​ស័ក្ដិសម​ទទួល​ការ​ប្រោស​ប្រណី​ពី​លោក​ណាស់​

5 ដ្បិត​គាត់​ស្រឡាញ់​ជនជាតិ​របស់​យើង​ ព្រមទាំង​សង់​សាលា​ប្រជុំ​ឲ្យ​យើង​ផង»។​

6 ដូច្នេះ​ព្រះយេស៊ូ​ក៏​យាង​ទៅ​ជាមួយ​ពួកគេ​ ប៉ុន្ដែ​ពេល​ព្រះអង្គ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​នោះ​ នាយ​ទាហាន​ក៏​ចាត់​ពួក​មិត្ដ​សម្លាញ់​ឲ្យ​មក​ទូល​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ កុំ​ឲ្យ​រំខាន​លោក​ ព្រោះ​ខ្ញុំ​មិន​ស័ក្ដិសម​ឲ្យ​លោក​មក​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ទេ​

7 ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​គិត​ថា​ ខ្លួន​ខ្ញុំ​មិន​ស័ក្តិសម​មក​ជួប​លោក​ ប៉ុន្ដែ​សូម​លោក​និយាយ​តែ​មួយ​ម៉ាត់​ចុះ​ នោះ​បាវបម្រើ​របស់​ខ្ញុំ​នឹង​ជាសះ​ស្បើយ​មិន​ខាន​