20 កាលពួកគេមកដល់ ក៏ទូលសួរព្រះអង្គថា៖ «លោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹកបានចាត់យើងឲ្យមកសួរលោកថា តើលោកជាព្រះមួយអង្គដែលត្រូវយាងមក ឬយើងត្រូវរង់ចាំមួយអង្គទៀត?»
21 នៅពេលនោះព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជាពីជំងឺរោគាផ្សេងៗ និងពីវិញ្ញាណអាក្រក់ទាំងឡាយ ហើយបានប្រោសមនុស្សខ្វាក់ជាច្រើនឲ្យមើលឃើញ។
22 ព្រះអង្គមានបន្ទូលឆ្លើយទៅអ្នកទាំងពីរនោះថា៖ «ចូរទៅប្រាប់លោកយ៉ូហានពីអ្វីដែលអ្នករាល់គ្នាបានឃើញ និងបានឮចុះ គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនបានដើររួច មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់បានស្ដាប់ឮ មនុស្សស្លាប់បានរស់វិញ ហើយអ្នកក្របានឮដំណឹងល្អ
23 អ្នកដែលមិនរវាតចិត្តពីខ្ញុំ មានពរហើយ»។
24 ពេលអ្នកនាំសារឲ្យលោកយ៉ូហានចាកចេញទៅ ព្រះអង្គក៏ចាប់ផ្ដើមមានបន្ទូលទៅបណ្ដាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាចេញទៅមើលអ្វីនៅទីរហោឋាន? មើលដើមត្រែងដែលត្រូវខ្យល់បក់ឬ?
25 តើអ្នករាល់គ្នាចេញទៅមើលអ្វី? មើលបុរសម្នាក់ដែលស្លៀកសម្លៀកបំពាក់ស្អាតប្រណិតឬ? នែ៎! អ្នកស្លៀកពាក់រុងរឿង ហើយរស់នៅក្នុងភាពហ៊ឺហា គឺនៅឯដំណាក់ស្ដេចឯណោះ។
26 ដូច្នេះតើអ្នករាល់គ្នាចេញទៅមើលអ្វី? អ្នកនាំព្រះបន្ទូលឬ? មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនោះវិសេសជាងអ្នកនាំព្រះបន្ទូលទៅទៀត