លូកា 7:3-9 KCB

3 កាល​បាន​ឮ​អំពី​ព្រះយេស៊ូ​ នាយ​ទាហាន​នោះ​ក៏​ចាត់​ពួក​ចាស់ទុំ​នៃ​ជនជាតិ​យូដា​មក​អង្វរ​ព្រះអង្គ​ដើម្បី​ឲ្យ​ព្រះអង្គ​យាង​មក​ប្រោស​បាវ​បម្រើ​របស់​គាត់​ឲ្យ​ជា។​

4 អ្នក​ទាំង​នោះ​ក៏​មក​ឯ​ព្រះយេស៊ូ​ ហើយ​បាន​អង្វរ​ព្រះអង្គ​យ៉ាង​ទទូច​ថា៖​ «គាត់​ស័ក្ដិសម​ទទួល​ការ​ប្រោស​ប្រណី​ពី​លោក​ណាស់​

5 ដ្បិត​គាត់​ស្រឡាញ់​ជនជាតិ​របស់​យើង​ ព្រមទាំង​សង់​សាលា​ប្រជុំ​ឲ្យ​យើង​ផង»។​

6 ដូច្នេះ​ព្រះយេស៊ូ​ក៏​យាង​ទៅ​ជាមួយ​ពួកគេ​ ប៉ុន្ដែ​ពេល​ព្រះអង្គ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​នោះ​ នាយ​ទាហាន​ក៏​ចាត់​ពួក​មិត្ដ​សម្លាញ់​ឲ្យ​មក​ទូល​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ កុំ​ឲ្យ​រំខាន​លោក​ ព្រោះ​ខ្ញុំ​មិន​ស័ក្ដិសម​ឲ្យ​លោក​មក​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ទេ​

7 ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​គិត​ថា​ ខ្លួន​ខ្ញុំ​មិន​ស័ក្តិសម​មក​ជួប​លោក​ ប៉ុន្ដែ​សូម​លោក​និយាយ​តែ​មួយ​ម៉ាត់​ចុះ​ នោះ​បាវបម្រើ​របស់​ខ្ញុំ​នឹង​ជាសះ​ស្បើយ​មិន​ខាន​

8 ដ្បិត​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ ដែល​ស្ថិត​នៅ​ក្រោម​សិទ្ធិ​អំណាច​ដែរ​ ខ្ញុំ​មាន​ទាហាន​ជាច្រើន​នៅ​ក្រោម​បញ្ជា​ខ្ញុំ បើ​ខ្ញុំ​ប្រាប់​ម្នាក់​នេះ​ឲ្យ​ទៅ​ គេ​នឹង​ទៅ​ ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក គេ​នឹង​មក​ ហើយ​ប្រាប់​បាវបម្រើ​របស់​ខ្ញុំ​ឲ្យ​ធ្វើការ​នេះ​ គេ​ក៏​ធ្វើ»​

9 កាល​បាន​ឮ​សេចក្ដី​ទាំង​នេះ​ ព្រះយេស៊ូ​ស្ងើច​សរសើរ​គាត់​ រួច​បែរ​មក​មាន​បន្ទូល​នឹង​បណ្ដាជន​ដែល​កំពុង​ដើរ​តាម​ព្រះអង្គ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​អ៊ីស្រាអែល​ ខ្ញុំ​មិន​ដែល​ឃើញ​ជំនឿ​ខ្លាំង​បែបនេះ​ទេ»។​