លូកា 8:10-16 KCB

10 ព្រះអង្គ​មាន​បន្ទូល​ថា៖​ «អាថ៌កំបាំង​នៃ​នគរ​ព្រះជាម្ចាស់​ត្រូវ​បាន​ប្រទាន​មក​ឲ្យ​អ្នក​រាល់គ្នា​យល់​ ប៉ុន្ដែ​សម្រាប់​អ្នក​ដទៃ​តាមរយៈ​រឿង​ប្រៀប​ប្រដូច​វិញ​ ដើម្បី​ឲ្យ​គេ​មើល​ ប៉ុន្ដែ​មិន​ឃើញ​ ឲ្យ​ស្ដាប់​ ប៉ុន្ដែ​មិន​យល់។​

11 រឿង​ប្រៀប​ប្រដូច​នេះ​មាន​ន័យ​ដូច​ត​ទៅ​ គ្រាប់​ពូជ​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​

12 គ្រាប់​ពូជ​លើ​ផ្លូវ​ជា​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ រួច​អារក្ស​សាតាំង​ក៏​មក​ឆក់​យក​ព្រះបន្ទូល​នោះ​ពី​ចិត្ដ​របស់​ពួកគេ​ទៅ​ ដើម្បី​កុំ​ឲ្យ​ពួកគេ​ជឿ​ និង​បាន​សង្គ្រោះ​ឡើយ។​

13 គ្រាប់​ពូជ​លើ​ថ្ម​ជា​អស់​អ្នក​ដែល​នៅ​ពេល​បាន​ឮ​ព្រះបន្ទូល​ ក៏​ទទួល​យក​ដោយ​អំណរ​ តែ​អ្នក​ទាំងនេះ​គ្មាន​ឫស​ទេ​ ពួកគេ​ជឿ​បាន​តែ​មួយ​រយៈ​ ហើយ​នៅ​ពេល​មាន​សេចក្ដី​ល្បួង​ ពួកគេ​ក៏​បោះបង់​ចោល។​

14 គ្រាប់​ពូជ​ដែល​ធ្លាក់​ក្នុង​គុម្ព​បន្លា​ អ្នក​ទាំង​នេះ​ជា​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ ប៉ុន្ដែ​ដោយសារ​តែ​សេចក្ដី​ខ្វល់ខ្វាយ​ ទ្រព្យ​សម្បត្ដិ​ ព្រមទាំង​តណ្ហា​នៃ​ជីវិត​តាម​មក​រួបរិត​ នោះ​មិន​បាន​បង្កើត​ផល​ផ្លែ​ដ៏​ល្អ​ឡើយ។​

15 គ្រាប់​ពូជ​លើ​ដី​ល្អ​ អ្នក​ទាំង​នេះ​ជា​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ និង​បាន​រក្សា​ទុក​ដោយ​ចិត្ដ​ល្អ​ទៀង​ត្រង់​ ហើយ​បង្កើត​ផលផ្លែ​ដោយ​សេចក្ដី​អត់ធ្មត់។​

16 គ្មាន​អ្នកណា​អុជ​ចង្កៀង​ហើយ​យក​ក្រឡ​គ្រប​ ឬ​ដាក់​នៅ​ក្រោម​គ្រែ​ទេ​ គឺ​គេ​ដាក់​នៅ​លើ​ជើង​ចង្កៀង​វិញ​ ដើម្បី​ឲ្យ​ពួក​អ្នក​ចូល​មក​បាន​មើល​ឃើញ​ពន្លឺ។​