29 ដ្បិតព្រះអង្គបានបង្គាប់វិញ្ញាណអាក្រក់ឲ្យចេញពីបុរសនោះ ព្រោះវាបានសណ្ឋិតក្នុងគាត់ច្រើនលើកហើយ ដូច្នេះទោះបីគេយាមគាត់ទាំងដាក់ខ្នោះជើង និងដាក់ច្រវាក់ក៏ដោយ ក៏គាត់នៅតែផ្ដាច់ចំណងទាំងអស់នោះខ្ទេច ហើយអារក្សបាននាំគាត់ទៅទីរហោឋាន។
30 ព្រះយេស៊ូសួរវាថា៖ «តើឯងឈ្មោះអ្វី?» វាក៏ឆ្លើយថា៖ «កងទ័ព» ព្រោះមានអារក្សច្រើនបានចូលក្នុងគាត់
31 ហើយពួកវាបានអង្វរព្រះអង្គ កុំឲ្យព្រះអង្គបង្គាប់ពួកវាចេញទៅក្នុងរណ្ដៅនរក។
32 នៅទីនោះមានជ្រូកមួយហ្វូងធំកំពុងតែស៊ីចំណីលើភ្នំ ហើយអារក្សក៏អង្វរព្រះអង្គសុំឲ្យព្រះអង្គអនុញ្ញាតឲ្យពួកវាចូលក្នុងជ្រូកទាំងនោះ ព្រះអង្គក៏អនុញ្ញាតឲ្យពួកវា។
33 ពួកអារក្សក៏ចេញពីបុរសនោះចូលក្នុងសត្វជ្រូកទាំងនោះ ហ្វូងជ្រូកក៏បោលតាមច្រាំងចំណោតចូលទៅក្នុងបឹង ហើយលង់ទឹកអស់ទៅ។
34 ពេលពួកអ្នកចិញ្ចឹមជ្រូកបានឃើញហេតុកាណ៍កើតឡើង ក៏រត់គេចខ្លួនអស់ ហើយបានរៀបរាប់រឿងនេះនៅតាមក្រុង និងជនបទនានា
35 ប្រជាជនក៏នាំគ្នាចេញមកមើលហេតុការណ៍ដែលកើតឡើង និងបានមកជួបព្រះយេស៊ូ ក៏ឃើញបុរសដែលពួកអារក្សបានចេញពីគាត់កំពុងនៅទៀបបាទាព្រះយេស៊ូ ទាំងស្លៀកពាក់ និងមានស្មារតីឡើងវិញ ពួកគេក៏មានសេចក្ដីកោតខ្លាត។