លូកា 8:42-48 KCB

42 ព្រោះ​កូន​ស្រី​តែមួយ​របស់​គាត់​ដែល​មាន​អាយុ​ប្រហែល​ដប់​ពីរ​ឆ្នាំ​ជិត​ស្លាប់​ហើយ​ ប៉ុន្ដែ​ពេល​ព្រះអង្គ​កំពុង​យាង​ទៅ​ បណ្ដាជន​បាន​ប្រជ្រៀត​ព្រះអង្គ​

43 ហើយ​មាន​ស្ដ្រី​ម្នាក់​មាន​ជំងឺ​ធ្លាក់​ឈាម​អស់រយៈ​ពេល​ដប់​ពីរ​ឆ្នាំ​មក​ហើយ​ (នាង​បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​របស់​នាង​ទាំង​អស់​លើ​ពួក​គ្រូ​ពេទ្យ)​ តែ​គ្មាន​អ្នកណា​ម្នាក់​អាច​ព្យាបាល​នាង​ជា​ឡើយ។​

44 កាល​បាន​ចូល​មក​ជិត​ពី​ខាង​ក្រោយ​ នាង​បាន​ពាល់​រំយោល​អាវ​របស់​ព្រះអង្គ​ ហើយ​នាងក៏​បាន​ឈប់​ធ្លាក់​ឈាម​ភ្លាម។​

45 ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «តើ​នរណា​បាន​ពាល់​ខ្ញុំ?»​ ពេល​មនុស្ស​គ្រប់គ្នា​កំពុងតែ​បដិសេធ​ លោក​ពេត្រុស​ក៏​ទូល​ថា៖​ «លោក​គ្រូ​អើយ!​ បណ្ដាជន​កំពុង​ប្រជ្រៀត​ជុំវិញ​លោក»​

46 ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «មាន​អ្នកណា​ម្នាក់​បាន​ពាល់​ខ្ញុំ​ ដ្បិត​ខ្ញុំ​ដឹង​ថា​ អំណាច​បាន​ចេញ​ពី​ខ្ញុំ»។​

47 កាល​ស្ដ្រី​នោះ​ដឹង​ថា​ នាង​លាក់​មិន​ជិត​ ក៏​មក​ក្រាប​ទាំង​ភ័យញ័រ​នៅ​ពី​មុខ​ព្រះអង្គ​ ហើយ​នាង​រៀប​រាប់​ប្រាប់​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​អំពី​មូល​ហេតុ​ដែល​នាង​បាន​ពាល់​ព្រះអង្គ​ និង​អំពី​របៀប​ដែល​នាង​បាន​ជា​ភ្លាមៗ​

48 រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «កូន​ស្រី​អើយ!​ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយ​ហើយ​ ចូរ​ទៅ​ដោយ​សុខ​សាន្ដ​ចុះ»។​