លូកា 8:48-54 KCB

48 រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «កូន​ស្រី​អើយ!​ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយ​ហើយ​ ចូរ​ទៅ​ដោយ​សុខ​សាន្ដ​ចុះ»។​

49 ពេល​ព្រះអង្គ​កំពុង​មាន​បន្ទូល​ មាន​មនុស្ស​ម្នាក់​មក​ពី​ផ្ទះ​របស់​ប្រធាន​សាលា​ប្រជុំ​ ប្រាប់​លោក​យៃរ៉ូស​ថា៖​ «កូន​ស្រី​របស់​លោក​ស្លាប់​ហើយ​ កុំ​រំខាន​លោក​គ្រូ​ទៀត​អី»​

50 ប៉ុន្ដែ​ពេល​ព្រះយេស៊ូ​ឮ​ ក៏​ឆ្លើយ​ទៅ​លោក​យៃរ៉ូស​ថា៖​ «កុំ​ខ្លាច​អី!​ គ្រាន់តែ​ជឿ​ប៉ុណ្ណោះ​ នាង​នឹង​បាន​ជា»។​

51 ពេល​មក​ដល់​ផ្ទះ​នោះ​ ព្រះអង្គ​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នកណា​ចូល​ទៅ​ខាង​ក្នុង​ជាមួយ​ព្រះអង្គ​ទេ​ លើកលែង​តែ​លោក​ពេត្រុស​ លោក​យ៉ូហាន​ លោក​យ៉ាកុប​ និង​ឪពុក​ម្ដាយ​ក្មេង​ស្រី​នោះ​ប៉ុណ្ណោះ។​

52 មនុស្ស​ទាំង​អស់​កំពុង​កាន់ទុក្ខ​ ទាំង​ទ្រហោ​យំ​ ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ឈប់​ទ្រហោ​យំ​ទៀត​ទៅ​ ដ្បិត​នាង​មិន​ទាន់​ស្លាប់​ទេ​ គឺ​នាង​កំពុង​ដេក​លក់​ទេ​តើ»​

53 ពួកគេ​ក៏​សើច​ចំអក​ឲ្យ​ព្រះអង្គ​ ដោយ​ដឹង​ថា​នាង​បាន​ស្លាប់​ហើយ​

54 ប៉ុន្ដែ​ព្រះអង្គ​បាន​ចាប់​ដៃ​របស់​នាង​ ទាំង​ស្រែក​ហៅ​ថា៖​ «នាង​តូច​អើយ!​ ក្រោក​ឡើង»​