49 ពេលព្រះអង្គកំពុងមានបន្ទូល មានមនុស្សម្នាក់មកពីផ្ទះរបស់ប្រធានសាលាប្រជុំ ប្រាប់លោកយៃរ៉ូសថា៖ «កូនស្រីរបស់លោកស្លាប់ហើយ កុំរំខានលោកគ្រូទៀតអី»
50 ប៉ុន្ដែពេលព្រះយេស៊ូឮ ក៏ឆ្លើយទៅលោកយៃរ៉ូសថា៖ «កុំខ្លាចអី! គ្រាន់តែជឿប៉ុណ្ណោះ នាងនឹងបានជា»។
51 ពេលមកដល់ផ្ទះនោះ ព្រះអង្គមិនបានអនុញ្ញាតឲ្យអ្នកណាចូលទៅខាងក្នុងជាមួយព្រះអង្គទេ លើកលែងតែលោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប និងឪពុកម្ដាយក្មេងស្រីនោះប៉ុណ្ណោះ។
52 មនុស្សទាំងអស់កំពុងកាន់ទុក្ខ ទាំងទ្រហោយំ ប៉ុន្ដែព្រះអង្គមានបន្ទូលថា៖ «ឈប់ទ្រហោយំទៀតទៅ ដ្បិតនាងមិនទាន់ស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ»
53 ពួកគេក៏សើចចំអកឲ្យព្រះអង្គ ដោយដឹងថានាងបានស្លាប់ហើយ
54 ប៉ុន្ដែព្រះអង្គបានចាប់ដៃរបស់នាង ទាំងស្រែកហៅថា៖ «នាងតូចអើយ! ក្រោកឡើង»
55 វិញ្ញាណរបស់នាងក៏ត្រលប់មកវិញ ហើយនាងបានក្រោកឈរភ្លាម ព្រះអង្គក៏បង្គាប់ឲ្យផ្ដល់អាហារឲ្យនាងបរិភោគ។