លូកា 9:1-4 KCB

1 កាល​បាន​ហៅ​សាវក​ទាំង​ដប់​ពីរ​ជុំ​គ្នា​ហើយ​ ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ពួកគេ​មាន​ឫទ្ធានុភាព​ និង​សិទ្ធិ​អំណាច​លើ​ពួក​អារក្ស​ទាំង​អស់​ ព្រមទាំង​ប្រោស​ជំងឺ​ផ្សេងៗ​ឲ្យ​បាន​ជា​

2 ហើយ​ព្រះអង្គ​ក៏​ចាត់​ពួកគេ​ឲ្យ​ចេញ​ទៅ​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​ និង​ប្រោស​ពួក​អ្នក​ជំងឺ​ឲ្យ​បាន​ជា។​

3 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពេល​ធ្វើ​ដំណើរ​ កុំ​យក​អ្វី​ទៅ​ជាមួយ​ឲ្យ​សោះ​ ទោះ​ជា​ឈើ​ច្រត់​ ថង់​យាម​ នំប៉័ង​ ឬ​ប្រាក់​ក្ដី​ ហើយ​ម្នាក់ៗ​មិន​ត្រូវ​មាន​អាវ​ពីរ​បន្លាស់​ទេ។​

4 ផ្ទះ​ណា​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​បាន​ចូល​ ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ​រហូត​ដល់​អ្នក​រាល់គ្នា​ចេញ​ពី​ទី​នោះ​