1 កាលបានហៅសាវកទាំងដប់ពីរជុំគ្នាហើយ ព្រះអង្គបានប្រទានឲ្យពួកគេមានឫទ្ធានុភាព និងសិទ្ធិអំណាចលើពួកអារក្សទាំងអស់ ព្រមទាំងប្រោសជំងឺផ្សេងៗឲ្យបានជា
2 ហើយព្រះអង្គក៏ចាត់ពួកគេឲ្យចេញទៅប្រកាសអំពីនគរព្រះជាម្ចាស់ និងប្រោសពួកអ្នកជំងឺឲ្យបានជា។
3 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ពេលធ្វើដំណើរ កុំយកអ្វីទៅជាមួយឲ្យសោះ ទោះជាឈើច្រត់ ថង់យាម នំប៉័ង ឬប្រាក់ក្ដី ហើយម្នាក់ៗមិនត្រូវមានអាវពីរបន្លាស់ទេ។
4 ផ្ទះណាក៏ដោយដែលអ្នករាល់គ្នាបានចូល ចូរស្នាក់នៅផ្ទះនោះរហូតដល់អ្នករាល់គ្នាចេញពីទីនោះ
5 ចំពោះអស់អ្នកដែលមិនទទួលអ្នករាល់គ្នា ពេលចេញពីក្រុងនោះ ចូររលាស់ធូលីដីពីជើងរបស់អ្នករាល់គ្នាចុះ ដើម្បីទុកជាទីបន្ទាល់ដល់ពួកគេ»