លូកា 9:41-47 KCB

41 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «ឱ​ ជំនាន់​មនុស្ស​គ្មាន​ជំនឿ​ និង​មាន​ចិត្ដ​វៀច​អើយ!​ តើ​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ តើ​ឲ្យខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ ចូរ​នាំ​កូន​ប្រុស​របស់​អ្នក​មក​ទីនេះ!»

42 ពេល​កូន​នោះ​កំពុង​ចូល​មក​ជិត​នៅ​ឡើយ​ អារក្ស​បាន​ធ្វើ​ឲ្យ​ដួល​ប្រកាច់​ប្រកិន​ ហើយ​ព្រះយេស៊ូ​ក៏​បន្ទោស​ដល់​វិញ្ញាណ​អាក្រក់​នោះ​ ទាំង​ប្រោស​ក្មេង​នោះ​ឲ្យ​បាន​ជា​ រួច​ប្រគល់​ឲ្យទៅ​ឪពុក​របស់​វា​វិញ។​

43 មនុស្ស​ទាំង​អស់​បាន​នឹក​អស្ចារ្យ​ចំពោះ​អំណាច​របស់​ព្រះជាម្ចាស់​ ហើយ​កាល​មនុស្ស​ទាំង​អស់​កំពុង​ស្ងើច​សរសើរ​ចំពោះ​ការ​ទាំងឡាយ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ នោះ​ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖​

44 «ចូរ​អ្នក​រាល់គ្នា​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ទាំង​នេះ​ចុះ!​ ដ្បិត​កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ទៅក្នុង​ដៃ​របស់​មនុស្ស»។​

45 តែ​ពួកគេ​មិន​យល់​ព្រះបន្ទូល​នេះ​ទេ​ ដ្បិត​ត្រូវ​បាន​លាក់​បាំង​ពី​ពួកគេ​ ដើម្បី​មិន​ឲ្យ​យល់​ពី​សេចក្ដី​នេះ​ ហើយ​ពួកគេ​ក៏​មិន​ហ៊ាន​ទូល​សួរ​ព្រះអង្គ​អំពី​ព្រះបន្ទូល​នេះ​ដែរ។​

46 មាន​ការ​ប្រកែក​គ្នា​កើត​ឡើង​ក្នុង​ចំណោម​ពួក​សិស្ស​ គឺ​ថា​តើ​អ្នកណា​ជា​អ្នក​ធំ​ជាង​គេ​ក្នុង​ចំណោម​ពួកគេ។​

47 កាល​ព្រះយេស៊ូ​ជ្រាប​គំនិត​ក្នុង​ចិត្ដ​របស់​ពួកគេ​ ព្រះអង្គ​ក៏​យក​ក្មេង​តូច​ម្នាក់​ឲ្យ​មក​ឈរ​ក្បែរ​ព្រះអង្គ​