13 ស្ដេចជនជាតិអាំម៉ូនឆ្លើយតបមកអ្នកនាំសារវិញថា៖ «ពេលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ពួកគេបានដណ្ដើមយកទឹកដីរបស់យើង ចាប់ពីស្ទឹងអើណូនរហូតដល់ស្ទឹងយ៉ាបុក និងទន្លេយ័រដាន់។ ឥឡូវនេះ ចូរប្រគល់ទឹកដីទាំងនោះមកឲ្យយើងវិញ តាមសម្រួលទៅ»។