5 ស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនបាននាំគ្នាទៅនិយាយនឹងនាងដេលីឡាថា៖ «ចូរនាងលួងលោមសាំសុន ដើម្បីឲ្យដឹងថា គាត់មានកម្លាំងដ៏ខ្លាំងក្លានេះមកពីណា ធ្វើដូចម្ដេចឲ្យយើងអាចឈ្នះគាត់បាន? យើងនឹងចាប់ចង បង្ក្រាបគាត់ រួចហើយយើងនឹងឲ្យប្រាក់នាងចំនួនមួយពាន់មួយរយស្លឹងក្នុងម្នាក់ៗ»។