2 ដូច្នេះ កូនចៅដាន់ជ្រើសរើសមនុស្សក្នុងចំណោមពួកគេប្រាំនាក់ ដែលជាអ្នកចំបាំងដ៏ជំនាញពីក្រុងសូរ៉ាស់ និងក្រុងអែសថោល ឲ្យទៅស៊ើបពិនិត្យមើលទឹកដី។ អ្នកទាំងនោះបានមកដល់តំបន់ភ្នំអេប្រាអ៊ីម ហើយពេលយប់ ពួកគេចូលទៅស្នាក់នៅក្នុងផ្ទះរបស់លោកមីកា។