45 ក្នុងចំណោមទាហានបេនយ៉ាមីន ដែលរត់គេចខ្លួនឆ្ពោះទៅវាលរហោស្ថាន មានប្រាំពាន់នាក់ត្រូវគេសម្លាប់ នៅតាមផ្លូវទៅផ្ទាំងថ្មរីម៉ូន។ កងទ័ពអ៊ីស្រាអែលដេញតាមពួកគេរហូតដល់គីដូម ហើយសម្លាប់បានពីរពាន់នាក់ថែមទៀត។
46 នៅថ្ងៃនោះ ទាហានបេនយ៉ាមីនដែលសុទ្ធតែខ្លាំងពូកែ បានបាត់បង់ជីវិតទាំងអស់ពីរម៉ឺនប្រាំពាន់នាក់។
47 រីឯពួកដែលរត់ទៅវាលរហោស្ថាន មានចំនួនប្រាំមួយរយនាក់បានរួចខ្លួន ពួកគេទៅដល់ផ្ទាំងថ្មរីម៉ូន ហើយស្នាក់នៅទីនោះអស់រយៈពេលបួនខែ។
48 កងទ័ពអ៊ីស្រាអែលវិលត្រឡប់មកវិញ ប្រយុទ្ធនឹងពួកបេនយ៉ាមីនដែលនៅសល់ ហើយសម្លាប់ពួកគេដោយមុខដាវ ទាំងមនុស្ស ទាំងហ្វូងសត្វ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិរបស់គេទៀតផង។ កងទ័ពអ៊ីស្រាអែលទៅដល់កន្លែងណា គេដុតកម្ទេចទីក្រុងទាំងប៉ុន្មាននៅកន្លែងនោះ។