5 បន្ទាប់មក ជនជាតិអ៊ីស្រាអែលក៏សួរគ្នាទៅវិញទៅមកថា៖ «ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ តើមានក្រុមណាមួយមិនបានមករួមប្រជុំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់នៅមីសប៉ាឬទេ?»។ គេសួរដូច្នេះ ព្រោះគេបានស្បថយ៉ាងឱឡារិកថា អ្នកដែលមិនបានមករួមប្រជុំនៅមីសប៉ានឹងត្រូវស្លាប់។