17 លោកនាំសួយសារអាករទៅថ្វាយព្រះបាទអេក្លូន ជាស្ដេចស្រុកម៉ូអាប់។ ព្រះបាទអេក្លូនធាត់ណាស់។
18 ក្រោយបានថ្វាយសួយសារអាកររួចហើយ លោកក៏វិលទៅវិញជាមួយអស់អ្នកដែលកាន់សួយសារអាករមក។
19 លុះមកដល់ត្រង់រូបបដិមា ដែលនៅជិតគីលកាល់ លោកបកក្រោយ ហើយទូលស្ដេចថា៖ «បពិត្រព្រះករុណា ទូលបង្គំមានកិច្ចការសម្ងាត់មួយទូលថ្វាយព្រះអង្គ»។ ស្ដេចបញ្ជាទៅអ្នកបម្រើឲ្យចេញទៅ អស់អ្នកដែលនៅជាមួយស្ដេចក៏នាំគ្នាចេញទៅ។
20 ពេលនោះ ស្ដេចគង់នៅក្នុងបន្ទប់ត្រជាក់ខាងលើ ជាកន្លែងលំហែកាយសម្រាប់ស្ដេចផ្ទាល់។ លោកអេហ៊ូដចូលទៅជិត ទូលថា៖ «ទូលបង្គំមានព្រះបន្ទូលពីព្រះអម្ចាស់ សម្រាប់ទូលថ្វាយព្រះករុណាផ្ទាល់!» ស្ដេចក៏ក្រោកពីកៅអី។
21 រំពេចនោះ លោកអេហ៊ូដលូកដៃឆ្វេងដកកាំបិត ដែលចងផ្អោបនៅភ្លៅស្ដាំ រួចចាក់ត្រង់ពោះស្ដេច
22 មុតកប់រហូតដល់ដង ហើយខ្លាញ់ពោះក៏បិទភ្ជិតកាំបិតនោះ។ លោកអេហ៊ូដមិនបានដកកាំបិតចេញមកវិញទេ។
23 បន្ទាប់មក លោកអេហ៊ូដបានបិទទ្វារបន្ទប់ និងចាក់សោយ៉ាងជិត រួចចេញមកក្រៅវិញ តាមច្រកខាងក្រោយ។