8 ខ្ញុំសូមអង្វរបងប្អូនទៅចុះ មើល៍ ខ្ញុំមានកូនស្រីពីរនាក់ ដែលពុំទាន់រួមរស់ជាមួយបុរសណានៅឡើយទេ ខ្ញុំនឹងនាំវាចេញមកជូនបងប្អូននៅខាងក្រៅ ឲ្យបងប្អូនប្រព្រឹត្តតាមអំពើចិត្តទៅចុះ ក៏ប៉ុន្តែ សូមមេត្តាកុំប៉ះពាល់បុរសទាំងនេះ ដែលបានមកស្នាក់នៅក្រោមដំបូលផ្ទះខ្ញុំឡើយ»។