លោកុ‌ប្បត្តិ 23:17-20 KHSV

17 តាំង​ពី​ពេល​នោះ​មក ដី​ចម្ការ​របស់​លោក​អេប្រូន​នៅ​ម៉ាកពេ‌ឡា ដែល​នៅ​ខាង​កើត​ម៉ាមរ៉េ គឺ​ទាំង​ដី​ចម្ការ ទាំង​គុហា និង​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ចម្ការ​នោះ​ទាំង​មូល

18 បាន​ត្រឡប់​មក​ជា​កម្មសិទ្ធិ​របស់​លោក​អប្រាហាំ ដោយ​មាន​ជន‌ជាតិ​ហេត និង​មនុស្ស‌ម្នា​ទាំង​អស់​ដែល​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង​ជា​សាក្សី។

19 បន្ទាប់​មក លោក​អប្រាហាំ​ក៏​បាន​បញ្ចុះ​សព​លោក​ស្រី​សារ៉ា ជា​ភរិយា ក្នុង​គុហា នៅ​ចម្ការ​ម៉ាក‌ពេឡា ដែល​នៅ​ខាង​កើត​ម៉ាមរ៉េ ពោល​គឺ​ក្រុង​ហេប្រូន ក្នុង​ស្រុក​កាណាន។

20 ដូច្នេះ ជន‌ជាតិ​ហេត​បាន​ផ្ទេរ​ដី​ចម្ការ និង​គុហា​ដែល​នៅ​លើ​ដី​នោះ មក​ជា​កម្មសិទ្ធិ​របស់​លោក​អប្រាហាំ ទុក​ជា​កន្លែង​បញ្ចុះ​សព​ក្រុម​គ្រួសារ​លោក។