លោកុ‌ប្បត្តិ 24:26-32 KHSV

26 បុរស​នោះ​លុត​ជង្គង់​ចុះ ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់

27 ទាំង​ពោល​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ ជា​ម្ចាស់​ខ្ញុំ ដែល​តែងតែ​សម្តែង​ព្រះ‌ហឫទ័យ​សន្តោស​មេត្តា និង​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​លោក​ម្ចាស់​ខ្ញុំ​ជា‌និច្ច! ព្រះ‌អម្ចាស់​នាំ​ផ្លូវ​ខ្ញុំ រហូត​ដល់​បាន​មក​ជួប​បង‌ប្អូន​លោក​ម្ចាស់​ខ្ញុំ»។

28 នាង​ក្រមុំ​រត់​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ម្ដាយ។

29 នាង​រេបិកា​មាន​បង​ប្រុស​ម្នាក់ ឈ្មោះ​ឡាបាន់ ឡាបាន់​ក៏​រត់​ចេញ​ទៅ​រក​បុរស​នោះ នៅ​ខាង​ក្រៅ ជិត​អណ្ដូង​ទឹក

30 ព្រោះ​គាត់​បាន​ឃើញ​ចិញ្ចៀន និង​កង‌ដៃ​ដែល​ពាក់​នៅ​នឹង​ដៃ​របស់​ប្អូន​ស្រី ហើយ​គាត់​ក៏​បាន​ឮ​នាង​រេបិកា​ជា​ប្អូន​រៀប​រាប់​នូវ​សេចក្ដី​ដែល​បុរស​នោះ​និយាយ។ គាត់​ក៏​ទៅ​ជួប​បុរស​នោះ ដែល​ឈរ​នៅ​ជា​មួយ​អូដ្ឋ ជិត​អណ្ដូង​ទឹក។

31 គាត់​ពោល​ថា៖ «អ្នក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ពរ​អើយ សូម​អញ្ជើញ​មក ម្ដេច​ឈរ​នៅ​ខាង​ក្រៅ​ដូច្នេះ? ខ្ញុំ​បាន​រៀបចំ​ផ្ទះ​ជូន​លោក ហើយ​ក៏​បាន​រៀបចំ​កន្លែង​មួយ​សម្រាប់​អូដ្ឋ​ដែរ»។

32 បុរស​នោះ​ចូល​ទៅ​ក្នុង​ផ្ទះ គេ​យក​របស់​របរ​ចុះ​ពី​ខ្នង​អូដ្ឋ រួច​ដាក់​ចំបើង និង​ស្មៅ​ឲ្យ​វា​ស៊ី ហើយ​យក​ទឹក​មក​លាង​ជើង​ឲ្យ​បុរស​នោះ ព្រម​ទាំង​ឲ្យ​អស់​អ្នក​ដែល​មក​ជា​មួយ​ដែរ។