លោកុ‌ប្បត្តិ 24:47-53 KHSV

47 ខ្ញុំ​សួរ​នាង​ថា “នាង​ត្រូវ​ជា​កូន​ចៅ​របស់​លោក​ណា” នាង​ឆ្លើយ​ថា “នាង​ខ្ញុំ​ជា​កូន​របស់​លោក​បេធូ‌អែល ជា​ចៅ​របស់​លោក​តា​ណាឃរ និង​លោក​យាយ​មីលកា”។ ខ្ញុំ​យក​ចិញ្ចៀន និង​កង‌ដៃ​ពាក់​ឲ្យ​នាង។

48 បន្ទាប់​មក ខ្ញុំ​ក៏​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ហើយ​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ ជា​ម្ចាស់​ខ្ញុំ ដែល​ទ្រង់​បាន​ដឹក​នាំ​ខ្ញុំ ដោយ​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ឲ្យ​ខ្ញុំ​បាន​មក​ដណ្ដឹង​ក្មួយ​ស្រី​របស់​លោក យក​ទៅ​ធ្វើ​ជា​ភរិយា​ឲ្យ​កូន​ប្រុស​របស់​លោក។

49 ឥឡូវ​នេះ ប្រសិន​បើ​អស់​លោក​ចង់​សម្តែង​ចិត្ត​សន្តោស​មេត្តា និង​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ម្ចាស់​របស់​ខ្ញុំ សូម​មាន​ប្រសាសន៍​មក ដើម្បី​ឲ្យ​ខ្ញុំ​អាច​គិត‌គូរ​ទៅ​តាម​នោះ​ផង»។

50 លោក​ឡាបាន់ និង​លោក​បេធូ‌អែល​តប​ទៅ​វិញ​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​មក​ពី​ព្រះ‌អម្ចាស់​ដូច្នេះ យើង​ខ្ញុំ​ពុំ​អាច​ប្រាប់​លោក​ថា យើង​យល់​ព្រម ឬ​ជំទាស់​ឡើយ។

51 នាង​រេបិកា​នៅ​មុខ​លោក​ស្រាប់​ហើយ សូម​ទទួល​នាង​យក​ទៅ​ចុះ ឲ្យ​នាង​បាន​ទៅ​ជា​ភរិយា​របស់​កូន​ប្រុស​ម្ចាស់​លោក ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។

52 កាល​អ្នក​បម្រើ​របស់​លោក​អប្រាហាំ​បាន​ឮ​ពាក្យ​ទាំង​នោះ គាត់​ក៏​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់

53 រួច​គាត់​យក​គ្រឿង​អលង្ការ ជា​ប្រាក់ ជា​មាស ព្រម​ទាំង​សម្លៀក‌បំពាក់​ចេញ​មក​ជូន​នាង​រេបិកា ហើយ​គាត់​លើក​ជំនូន​ដ៏​មាន​តម្លៃ​ផ្សេងៗ​ទៀត ជូន​ទៅ​បង​ប្រុស និង​ម្ដាយ​របស់​នាង​ដែរ។