លោកុ‌ប្បត្តិ 24:55-61 KHSV

55 បង​ប្រុស និង​ម្ដាយ​របស់​នាង​រេបិកា​ពោល​ថា៖ «សុំ​ឲ្យ​រេបិកា​នៅ​ទី​នេះ​ជា​មួយ​យើង​បន្តិច​សិន ចាំ​ដប់​ថ្ងៃ​ទៀត សឹម​អញ្ជើញ​ទៅ»។

56 គាត់​តប​ទៅ​វិញ​ថា៖ «ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ដំណើរ​របស់​ខ្ញុំ​បាន​សម្រេច​តាម​បំណង​ហើយ ដូច្នេះ សូម​កុំ​ឃាត់​ខ្ញុំ​អី សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​វិល​ត្រឡប់​ទៅ​រក​ម្ចាស់​ខ្ញុំ​វិញ​ចុះ»។

57 គេ​តប​មក​គាត់​វិញ​ថា៖ «សូម​ហៅ​នាង​មក ហើយ​សួរ​យោបល់​នាង​ផ្ទាល់​ទៅ»។

58 គេ​ក៏​ហៅ​នាង​រេបិកា​មក​សួរ​ថា៖ «តើ​កូន​យល់​ព្រម​ទៅ​ជា​មួយ​លោក​ឬ​ទេ?»។ នាង​ឆ្លើយ​ថា៖ «ចា៎ស ព្រម!»។

59 គេ​ក៏​អនុញ្ញាត​ឲ្យ​នាង​រេបិកា​ជា​ប្អូន និង​មេ​ដោះ​របស់​នាង ចាក​ចេញ​ទៅ​ជា​មួយ​អ្នក​បម្រើ​របស់​លោក​អប្រាហាំ និង​អស់​អ្នក​ដែល​មក​ជា​មួយ​គាត់។

60 ក្រុម​គ្រួសារ​បាន​ឲ្យ​ពរ​នាង​រេបិកា​ថា៖«ប្អូន​រេបិកា​អើយសូម​ឲ្យ​នាង​បាន​ទៅ​ជា​ម្ដាយ​របស់​មនុស្សរាប់​លាន​រាប់​កោដិ​នាក់សូម​ឲ្យ​ពូជ‌ពង្ស​នាង​គ្រប់‌គ្រងលើ​ពួក​ខ្មាំង​សត្រូវ​របស់​នាង»។

61 រេបិកា​ក្រោក​ឡើង ជា​មួយ​ពួក​ស្រី​បម្រើ​របស់​នាង ឡើង​ជិះ​អូដ្ឋ ទៅ​តាម​បុរស​នោះ រួច​ហើយ​អ្នក​បម្រើ​ក៏​នាំ​នាង​រេបិកា​ចេញ​ទៅ។