លោកុ‌ប្បត្តិ 24:59-65 KHSV

59 គេ​ក៏​អនុញ្ញាត​ឲ្យ​នាង​រេបិកា​ជា​ប្អូន និង​មេ​ដោះ​របស់​នាង ចាក​ចេញ​ទៅ​ជា​មួយ​អ្នក​បម្រើ​របស់​លោក​អប្រាហាំ និង​អស់​អ្នក​ដែល​មក​ជា​មួយ​គាត់។

60 ក្រុម​គ្រួសារ​បាន​ឲ្យ​ពរ​នាង​រេបិកា​ថា៖«ប្អូន​រេបិកា​អើយសូម​ឲ្យ​នាង​បាន​ទៅ​ជា​ម្ដាយ​របស់​មនុស្សរាប់​លាន​រាប់​កោដិ​នាក់សូម​ឲ្យ​ពូជ‌ពង្ស​នាង​គ្រប់‌គ្រងលើ​ពួក​ខ្មាំង​សត្រូវ​របស់​នាង»។

61 រេបិកា​ក្រោក​ឡើង ជា​មួយ​ពួក​ស្រី​បម្រើ​របស់​នាង ឡើង​ជិះ​អូដ្ឋ ទៅ​តាម​បុរស​នោះ រួច​ហើយ​អ្នក​បម្រើ​ក៏​នាំ​នាង​រេបិកា​ចេញ​ទៅ។

62 នៅ​គ្រា​នោះ អ៊ីសាក​បាន​ចាក​ចេញ​ពី​អណ្ដូង​ទឹក​ឡាហាយ-‌រយ​ហើយ។ គាត់​រស់​នៅ​តាម​តំបន់​វាល​រហោ‌ស្ថាន​ណេកិប។

63 ល្ងាច​មួយ គាត់​ដើរ​ចេញ​ទៅ​សញ្ជឹង​គិត​នៅ​តាម​វាល ហើយ​គាត់​ក្រឡេក​មើល​ទៅ​ឃើញ​ក្បួន​អូដ្ឋ​មក​ដល់។

64 រីឯ​នាង​រេបិកា​វិញ នាង​ក៏​ក្រឡេក​មើល​មក​ដែរ។ ពេល​នាង​ឃើញ​អ៊ីសាក នាង​លោត​ចុះ​ពី​ខ្នង​អូដ្ឋ

65 សួរ​អ្នក​បម្រើ​ថា៖ «អ្នក​ដែល​ឈរ​នៅ​តាម​វាល ហើយ​កំពុង​តែ​ដើរ​មក​រក​យើង​នោះ​ជា​នរណា?»