លោកុ‌ប្បត្តិ 25:4-10 KHSV

4 កូន​ចៅ​របស់​ម៉ាឌាន​មាន អេផា អេភើរ ហេណុក អប៊ីដា និង​អែលដា។ គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​ជា​កូន​ចៅ​របស់​នាង​កិទូរ៉ា។

5 លោក​អប្រាហាំ​បាន​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​លោក​មាន ឲ្យ​លោក​អ៊ីសាក។

6 រីឯ​កូន​របស់​ប្រពន្ធ​ចុង​ឯ​ទៀតៗ លោក​បាន​ចែក​អំណោយ​ដល់​គេ ក្នុង​កាល​ដែល​លោក​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ រួច​លោក​ឲ្យ​គេ​ទៅ​នៅ​ស្រុក​ខាង​កើត ឆ្ងាយ​ពី​លោក​អ៊ីសាក ជា​កូន​ប្រុស​របស់​លោក។

7 លោក​អប្រាហាំ​រស់​បាន​ទាំង​អស់​មួយ​រយ​ចិត‌សិប​ប្រាំ​ឆ្នាំ។

8 បន្ទាប់​មក លោក​អប្រាហាំ​ទទួល​មរណ‌ភាព​ទៅ គឺ​ក្រោយ​ពី​លោក​រស់​យ៉ាង​យូរ​ប្រកប​ដោយ​សុភមង្គល មាន​អាយុ​យឺន‌យូរ​សម្បូណ៌​សប្បាយ​មក លោក​ក៏​បាន​ទៅ​ជួប‌ជុំ​នឹង​បុព្វបុរស​របស់​លោក ដែល​ចែក​ស្ថាន​ទៅ​ហើយ។

9 លោក​អ៊ីសាក និង​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក នាំ​គ្នា​បញ្ចុះ​សព​លោក​នៅ​ក្នុង​គុហា​ម៉ាកពេ‌ឡា នៅ​ក្នុង​ចម្ការ​របស់​លោក​អេប្រូន កូន​របស់​លោក​សូហារ​ជន‌ជាតិ​ហេត ដែល​ស្ថិត​នៅ​ខាង​កើត​ម៉ាម‌រេ

10 គឺ​ចម្ការ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​ជន‌ជាតិ​ហេត​មក។ គេ​បាន​បញ្ចុះ​សព​លោក​អប្រាហាំ និង​លោក​ស្រី​សារ៉ា​នៅ​ទី​នោះ។