32 លោកស្រីលេអាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា “រូបេន” ដ្បិតគាត់ពោលថា៖ «ព្រះអម្ចាស់បានទតឃើញថា ខ្ញុំជាស្ត្រីអភ័ព្វ ហើយឥឡូវនេះ ប្ដីខ្ញុំមុខជាស្រឡាញ់ខ្ញុំមិនខាន»។
33 គាត់មានផ្ទៃពោះម្ដងទៀត ហើយសម្រាលបានកូនប្រុសមួយ គាត់ពោលថា៖ «ព្រះអម្ចាស់ជ្រាបថា ប្ដីខ្ញុំមិនស្រឡាញ់ខ្ញុំទេ បានជាព្រះអង្គប្រទានកូនប្រុសមួយទៀតនេះមកឲ្យខ្ញុំ»។ គាត់ដាក់ឈ្មោះកូនថា “ស៊ីម្មាន”។
34 បន្ទាប់មក គាត់មានផ្ទៃពោះសាជាថ្មី ហើយសម្រាលបានកូនប្រុសមួយទៀត។ គាត់ពោលថា៖ «លើកនេះ ប្ដីខ្ញុំពិតជាជំពាក់ចិត្តនឹងខ្ញុំមិនខាន ព្រោះខ្ញុំបង្កើតកូនប្រុសជូនគាត់ ដល់ទៅបីហើយ»។ ហេតុនេះ បានជាគេហៅឈ្មោះកូននោះថា “លេវី”។
35 គាត់មានផ្ទៃពោះម្ដងទៀត ហើយសម្រាលបានកូនប្រុសមួយ គាត់ពោលថា៖ «ពេលនេះ ខ្ញុំសូមលើកតម្កើងព្រះអម្ចាស់»។ ហេតុនេះហើយ បានជាគាត់ដាក់ឈ្មោះកូននោះថា “យូដា” បន្ទាប់មក គាត់ក៏លែងមានកូនទៀត។