លោកុ‌ប្បត្តិ 3:10-16 KHSV

10 គាត់​ទូល​ព្រះ‌អង្គ​វិញ​ថា៖ «ទូលបង្គំ​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​នៅ​ក្នុង​សួន​ឧទ្យាន ទូលបង្គំ​ភ័យ​ណាស់ ព្រោះ​ទូលបង្គំ​នៅ​ខ្លួន​ទទេ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ពួន»។

11 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នរណា​ប្រាប់​អ្នក​ឲ្យ​ដឹង​ថា​អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? តើ​អ្នក​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាម​នោះ​ឬ?»។

12 បុរស​ឆ្លើយ​ថា៖ «ស្ត្រី​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​មក​នៅ​ជា​មួយ​ទូលបង្គំ​នោះ បាន​ឲ្យ​ផ្លែ​ឈើ​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​ទទួល​ទាន​ដែរ»។

13 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ស្ត្រី​ថា៖ «ម្ដេច​ក៏​នាង​ធ្វើ​ដូច្នេះ?» ស្ត្រី​ឆ្លើយ​ថា៖ «ពស់​បាន​មក​បញ្ឆោត​ខ្ញុំ​ម្ចាស់ ហើយ​ខ្ញុំ​ម្ចាស់​ក៏​ទទួល​ទាន​ផ្លែ​ឈើ​នោះ​ទៅ»។

14 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​សត្វ​ពស់​ថា៖«ដោយ​ឯង​បាន​ធ្វើ​ដូច្នេះក្នុង​បណ្ដា​សត្វ​ស្រុក សត្វ​ព្រៃ​ទាំង​ប៉ុន្មានឯង​នឹង​ត្រូវ​បណ្ដាសា​ហើយ។ឯង​ត្រូវ​តែ​លូន​នឹង​ពោះហើយ​ស៊ី​តែ​ធូលី​ដី​អស់​មួយ​ជីវិត។

15 យើង​នឹង​ធ្វើ​ឲ្យ​ឯង និង​ស្ត្រីព្រម​ទាំង​ពូជ​ឯង និង​ពូជ​ស្ត្រីក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នាពូជ​នាង​នឹង​ជាន់​ក្បាល​របស់​ឯងហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។

16 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ស្ត្រី​ថា៖«នៅ​ពេល​នាង​មាន​ផ្ទៃ​ពោះយើង​នឹង​ធ្វើ​ឲ្យ​នាង​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំងនាង​នឹង​សម្រាល​កូន​ទាំង​ឈឺ​ចុក​ចាប់។តណ្ហា​ជំរុញ​នាង​ឲ្យ​ត្រូវ​ការ​ប្ដីតែ​ប្ដី​នឹង​ធ្វើ​ជា​ម្ចាស់​លើ​នាង»។