លោកុ‌ប្បត្តិ 30:13-19 KHSV

13 លោក​ស្រី​លេអា​ពោល​ថា៖ «ខ្ញុំ​មាន​សុភមង្គល​ហើយ! ឥឡូវ​នេះ ស្ត្រី​ទាំង‌ឡាយ​នឹង​ពោល​ថា​ខ្ញុំ​ជា​អ្នក​មាន​សុភមង្គល​មែន!»។ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា “អេ‌ស៊ើរ”។

14 ថ្ងៃ​មួយ នៅ​រដូវ​ចម្រូត​ស្រូវ​សាលី រូបេន​បាន​ចេញ​ទៅ​ចម្ការ ហើយ​បេះ​បាន​ផ្លែ​ស្នេហ៍​យក​មក​ជូន​ម្ដាយ។ ពេល​នោះ លោក​ស្រី​រ៉ាជែល​ពោល​ទៅ​កាន់​លោក​ស្រី​លេអា​ថា៖ «សូម​ចែក​ផ្លែ​ស្នេហ៍​កូន​របស់​បង​មក​ឲ្យ​ខ្ញុំ​ខ្លះ​មក»។

15 លោក​ស្រី​លេអា​តប​ថា៖ «ឯង​យក​ប្ដី​របស់​អញ​ប៉ុណ្ណឹង​ហើយ នៅ​តែ​មិន​ល្មម​ទេ​ឬ បាន​ជា​ចង់​យក​ផ្លែ​ស្នេហ៍​កូន​អញ​ទៀត?»។ លោក​ស្រី​រ៉ាជែល​តប​វិញ​ថា៖ «ដូច្នេះ យប់​នេះ​ឲ្យ​គាត់​រួម​ដំណេក​ជា​មួយ​បង​ទៅ ទុក​ជា​ថ្នូរ​នឹង​ផ្លែ​ស្នេហ៍​កូន​របស់​បង»។

16 នៅ​ពេល​ល្ងាច​លោក​យ៉ាកុប​វិល​ត្រឡប់​មក​ពី​ចម្ការ​វិញ លោក​ស្រី​លេអា​ក៏​រត់​ទៅ​ទទួល ហើយ​ពោល​ថា៖ «យប់​នេះ បង​ត្រូវ​សម្រាន្ត​ជា​មួយ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​យក​ផ្លែ​ស្នេហ៍​របស់​កូន​ខ្ញុំ​មក​ដូរ​ជា​ថ្នូរ​ហើយ»។ ដូច្នេះ លោក​យ៉ាកុប​ក៏​រួម​ដំណេក​ជា​មួយ​គាត់​នៅ​យប់​នោះ​ទៅ។

17 ព្រះ‌ជាម្ចាស់​បាន​ប្រោស‌ប្រណី​លោក​ស្រី​លេអា គឺ​គាត់​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ​ទៀត ជា​កូន​ទី​ប្រាំ​ជូន​លោក​យ៉ាកុប។

18 គាត់​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​ប្រទាន​រង្វាន់​ឲ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​យក​ស្រី​បម្រើ​មក​ជូន​ប្ដី​ខ្ញុំ»។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“អ៊ីសា‌ខារ”។

19 លោក​ស្រី​លេអា​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត ជា​កូន​ទី​ប្រាំ​មួយ ជូន​លោក​យ៉ាកុប