លោកុ‌ប្បត្តិ 30:23-29 KHSV

23 គាត់​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ គាត់​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ដក​សេចក្ដី​អាម៉ាស់​ចេញ​ពី​ខ្ញុំ​ហើយ»។

24 គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “យ៉ូសែប” ទាំង​ពោល​ថា៖ «សូម​ព្រះ‌ជាម្ចាស់​បន្ថែម​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ​ទៀត!»។

25 ក្រោយ​ពេល​លោក​ស្រី​រ៉ាជែល​សម្រាល​បាន​យ៉ូសែប​ហើយ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ឡាបាន់​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​នៅ​ស្រុក​របស់​ខ្ញុំ​វិញ។

26 សូម​ឲ្យ​ខ្ញុំ​យក​ប្រពន្ធ​កូន​ទៅ​ជា​មួយ​ផង ដ្បិត​ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក ព្រោះ​តែ​នាង​ទាំង​ពីរ​ហ្នឹង​ហើយ។ លោក​ឪពុក​ក៏​ជ្រាប​ថា ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​យ៉ាង​ណា​ដែរ»។

27 លោក​ឡាបាន់​តប​ទៅ​វិញ​ថា៖ «សូម​កូន​យោគ‌យល់​ដល់​ពុក​ផង។ ពុក​ដឹង​យ៉ាង​ច្បាស់​ថា ព្រោះ​តែ​កូន ព្រះ‌អម្ចាស់​បាន​ប្រទាន​ពរ​ពុក។

28 ចូរ​ប្រាប់​ពុក​មក កូន​ចង់​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន ពុក​នឹង​ប្រគល់​ឲ្យ»។

29 លោក​យ៉ាកុប​ជម្រាប​គាត់​ថា៖ «លោក​ឪពុក​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក​យ៉ាង​ណា ហើយ​ថា ព្រោះ​តែ​ខ្ញុំ ហ្វូង​សត្វ​របស់​លោក​ឪពុក​ក៏​បាន​កើន​ចំនួន​យ៉ាង​ណា​ដែរ