លោកុ‌ប្បត្តិ 30:25-31 KHSV

25 ក្រោយ​ពេល​លោក​ស្រី​រ៉ាជែល​សម្រាល​បាន​យ៉ូសែប​ហើយ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ឡាបាន់​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​នៅ​ស្រុក​របស់​ខ្ញុំ​វិញ។

26 សូម​ឲ្យ​ខ្ញុំ​យក​ប្រពន្ធ​កូន​ទៅ​ជា​មួយ​ផង ដ្បិត​ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក ព្រោះ​តែ​នាង​ទាំង​ពីរ​ហ្នឹង​ហើយ។ លោក​ឪពុក​ក៏​ជ្រាប​ថា ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​យ៉ាង​ណា​ដែរ»។

27 លោក​ឡាបាន់​តប​ទៅ​វិញ​ថា៖ «សូម​កូន​យោគ‌យល់​ដល់​ពុក​ផង។ ពុក​ដឹង​យ៉ាង​ច្បាស់​ថា ព្រោះ​តែ​កូន ព្រះ‌អម្ចាស់​បាន​ប្រទាន​ពរ​ពុក។

28 ចូរ​ប្រាប់​ពុក​មក កូន​ចង់​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន ពុក​នឹង​ប្រគល់​ឲ្យ»។

29 លោក​យ៉ាកុប​ជម្រាប​គាត់​ថា៖ «លោក​ឪពុក​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក​យ៉ាង​ណា ហើយ​ថា ព្រោះ​តែ​ខ្ញុំ ហ្វូង​សត្វ​របស់​លោក​ឪពុក​ក៏​បាន​កើន​ចំនួន​យ៉ាង​ណា​ដែរ

30 គឺ​មុន​ពេល​ខ្ញុំ​មក​ដល់ លោក​ឪពុក​មាន​ហ្វូង​សត្វ​តែ​បន្តិច‌បន្តួច​ទេ តែ​ឥឡូវ​នេះ វា​កើន​ចំនួន​ច្រើន ព្រោះ​តាំង​ពី​ខ្ញុំ​មក​នៅ​ជា​មួយ​លោក​ឪពុក ព្រះ‌អម្ចាស់​ប្រទាន​ពរ​លោក​ឪពុក។ ឥឡូវ​នេះ ដល់​ពេល​ខ្ញុំ​ធ្វើ​ការ​សម្រាប់​ក្រុម​គ្រួសារ​ខ្ញុំ​ផ្ទាល់​ម្ដង»។

31 លោក​ឡាបាន់​មាន​ប្រសាសន៍​ថា៖ «តើ​ពុក​ត្រូវ​ឲ្យ​អ្វី​ខ្លះ​ដល់​កូន?» លោក​យ៉ាកុប​តប​ថា៖ «លោក​ឪពុក​មិន​បាច់​ឲ្យ​អ្វី​មក​ខ្ញុំ​ទេ គឺ​លោក​ឪពុក​គ្រាន់​តែ​ស្ដាប់​សេចក្ដី ដែល​ខ្ញុំ​នឹង​ស្នើ​សុំ​នេះ​ក៏​ល្មម​ហើយ ខ្ញុំ​នឹង​មើល​ថែ​ទាំ​ហ្វូង​សត្វ​របស់​លោក​ឪពុក​ត​ទៅ​មុខ​ទៀត។