លោកុ‌ប្បត្តិ 30:3-9 KHSV

3 លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «នេះ​នែ៎ ប៊ីល‌ហា ជា​ស្រី​បម្រើ​របស់​ខ្ញុំ សូម​បង​យក​នាង​ទៅ នាង​នឹង​បង្កើត​កូន ខ្ញុំ​នឹង​យក​កូន​នោះ​មក​ចិញ្ចឹម​ទុក​ដូច​ជា​កូន​របស់​ខ្ញុំ​ផ្ទាល់»។

4 លោក​ស្រី​រ៉ាជែល​ក៏​យក​នាង​ប៊ីល‌ហា​មក​ឲ្យ​លោក​យ៉ាកុប​ធ្វើ​ជា​ប្រពន្ធ លោក​រួម​ដំណេក​ជា​មួយ​នាង

5 នាង​ប៊ីល‌ហា​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ​ជូន​លោក​យ៉ាកុប។

6 លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​ខ្ញុំ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ» ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“ដាន់”។

7 នាង​ប៊ីល‌ហា​ជា​ស្រី​បម្រើ​របស់​លោក​ស្រី​រ៉ាជែល មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី នាង​សម្រាល​បាន​កូន​ប្រុស​មួយ​ទៀត​ជូន​លោក​យ៉ាកុប។

8 លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ជួយ​ខ្ញុំ​ឲ្យ​តទល់​នឹង​បង​ស្រី​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​ជ័យ‌ជំនះ»។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “ណែប‌ថាលី”។

9 កាល​លោក​ស្រី​លេអា​ឃើញ​ថា គាត់​ពុំ​មាន​កូន​ទៀត​ទេ គាត់​ក៏​យក​នាង​ស៊ីលផា ជា​ស្រី​បម្រើ​របស់​គាត់ មក​ឲ្យ​លោក​យ៉ាកុប​ធ្វើ​ជា​ប្រពន្ធ។