32 ព្រះបាទបេឡា ជាបុត្ររបស់លោកបេអ៊រ បានគ្រងរាជ្យនៅក្រុងឌីនហាបា ក្នុងស្រុកអេដុម។
33 លុះព្រះបាទបេឡាបានសោយទិវង្គតទៅ ព្រះបាទយ៉ូបាប ជាបុត្ររបស់លោកសេរ៉ាស អ្នកក្រុងបូសរ៉ា បានឡើងគ្រងរាជ្យជំនួស។
34 ព្រះបាទយ៉ូបាបសោយទិវង្គតទៅ ព្រះបាទហ៊ូសាំ ជាអ្នកស្រុកថេម៉ាន បានឡើងគ្រងរាជ្យជំនួស
35 ព្រះបាទហ៊ូសាំសោយទិវង្គតទៅ ព្រះបាទហាដាឌ ជាបុត្ររបស់លោកបេដាឌ មកពីក្រុងអាវីត បានឡើងគ្រងរាជ្យជំនួស។ គឺស្ដេចនេះហើយដែលបានវាយឈ្នះជនជាតិម៉ាឌាន នៅស្រុកម៉ូអាប់។
36 ព្រះបាទហាដាឌសោយទិវង្គតទៅ ព្រះបាទសាំឡា ជាអ្នកស្រុកម៉ាសរេកា បានឡើងគ្រងរាជ្យជំនួស។
37 ព្រះបាទសាំឡាសោយទិវង្គតទៅ ព្រះបាទសូល ជាអ្នកក្រុងរ៉េហូបូត ដែលនៅជាប់នឹងទន្លេ បានឡើងគ្រងរាជ្យជំនួស។
38 ព្រះបាទសូលសោយទិវង្គតទៅ ព្រះបាទបាលហាណាន់ ជាបុត្ររបស់លោកអកបោរ បានឡើងគ្រងរាជ្យជំនួស។