7 ដ្បិតលោកទាំងពីរមានទ្រព្យសម្បត្តិច្រើនពេក ពុំអាចរស់នៅជាមួយគ្នាបានឡើយ។ រីឯស្រុកដែលលោកទាំងពីររស់នៅនោះ ក៏ពុំមានលទ្ធភាពល្មម សម្រាប់ឲ្យហ្វូងសត្វរបស់លោកទាំងពីរនៅជាមួយគ្នាបានដែរ។
8 លោកអេសាវរស់នៅតាមតំបន់ភ្នំសៀរ។ លោកអេសាវក៏មានឈ្មោះថា អេដុមដែរ។
9 នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអេសាវ ជាបុព្វបុរសរបស់ជនជាតិអេដុម ដែលរស់នៅតាមតំបន់ភ្នំសៀរ។
10 កូនចៅរបស់លោកអេសាវមានឈ្មោះដូចតទៅ: អេលីផាស ជាកូនរបស់នាងអដា ភរិយារបស់លោកអេសាវ។ រេហួល ជាកូនរបស់នាងបាសម៉ាត ភរិយារបស់លោកអេសាវ។
11 កូនរបស់អេលីផាស គឺថេម៉ាន អូម៉ារ សេផូរ កាថាម និងកេណាស។
12 អេលីផាស ជាកូនរបស់លោកអេសាវ មានប្រពន្ធចុងឈ្មោះ នាងធីមណា នាងបង្កើតបានកូនឈ្មោះអាម៉ាឡេក។ អ្នកទាំងនេះជាកូនចៅរបស់នាងអដា ភរិយារបស់លោកអេសាវ។
13 កូនចៅរបស់រេហួលគឺ ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះជាកូនចៅរបស់នាងបាសម៉ាត ភរិយារបស់លោកអេសាវ។