ចៅហ្វាយ 1:1-4 KHOV

1 រីឯ​គ្រា​ក្រោយ ដែល​លោក​យ៉ូស្វេ បាន​ស្លាប់​ហើយ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា ក្នុង​ពួក​យើង​ខ្ញុំ តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​កាណាន​មុន​គេ

2 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ត្រូវ​ឲ្យ​ពួក​យូដា​ឡើង​ទៅ​ចុះ មើល អញ​បាន​ប្រគល់​ស្រុក​នោះ​មក​ក្នុង​កណ្តាប់​ដៃ​របស់​គេ​ហើយ

3 នោះ​ពួក​យូដា​ក៏​និយាយ​ទៅ​ពួក​ស៊ីម្មាន​ជា​បង​ប្អូន​ថា សូម​ឡើង​ទៅ​ឯ​ស្រុក​ជា​ចំណែក​ខ្ញុំ ជា​មួយ​នឹង​ខ្ញុំ​ចុះ ដើម្បី​ច្បាំង​នឹង​សាសន៍​កាណាន នោះ​យើង​នឹង​ទៅ​ឯ​ស្រុក ជា​ចំណែក​របស់​បង​ប្អូន ជា​មួយ​នឹង​បង​ប្អូន​ដែរ ដូច្នេះ​ពួក​ស៊ីម្មាន​ក៏​ព្រម​ទៅ​ជា​មួយ

4 ពួក​យូដា​ក៏​ឡើង​ទៅ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រគល់​ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត មក​ក្នុង​កណ្តាប់​ដៃ​របស់​គេ នោះ​គេ​ប្រហារ​ពួក​សាសន៍​នោះ​អស់​១​ម៉ឺន​នាក់ នៅ​ក្រុង​បេសេក