ចៅហ្វាយ 1:30-36 KHOV

30 ឯ​ពួក​សាប់‌យូល៉ូន គេ​មិន​បាន​បណ្តេញ​ពួក​អ្នក​ក្រុង​គីត្រុន ឬ​ពួក​អ្នក​ក្រុង​ណាហា‌ឡាល​ចេញ​ទេ គឺ​ពួក​សាសន៍​កាណាន​នៅ​ជា​កណ្តាល​ពួក​គេ ហើយ​ក៏​ទទួល​ព្រម​ធ្វើ​ការ​បំរើ​គេ។

31 ឯ​ពួក​អេស៊ើរ គេ​មិន​បាន​បណ្តេញ​ពួក​អ្នក​នៅ​ក្រុង​អាកូរ ស៊ីដូន អាស់‌ឡាប់ អាក់‌ស៊ីប ហេលបា អាផែក ឬ​រេហុប​ចេញ​ទេ

32 គឺ​ពួក​អេស៊ើរ​នៅ​ជា​កណ្តាល​សាសន៍​កាណាន ដែល​នៅ​ស្រុក​នោះ​វិញ ពី​ព្រោះ​គេ​មិន​បាន​បណ្តេញ​សាសន៍​នោះ​ចេញ​ទេ។

33 ឯ​ពួក​ណែប‌ថាលី គេ​ក៏​មិន​បាន​បណ្តេញ​ពួក​អ្នក​ដែល​នៅ​ក្រុង​បេត-សេមែស ឬ​ពួក​ក្រុង​បេត-អា‌ណាត​ចេញ​ដែរ គឺ​គេ​នៅ​ជា​កណ្តាល​ពួក​សាសន៍​កាណាន ដែល​នៅ​ស្រុក​នោះ​វិញ ប៉ុន្តែ ពួក​អ្នក​នៅ​ក្រុង​បេត-សេមែស និង​បេត-អាណាត​បាន​ទទួល​ព្រម​ធ្វើ​ការ​បំរើ​ដល់​គេ។

34 ឯ​ពួក​កូន​ចៅ​ដាន់ នោះ​ពួក​សាសន៍​អាម៉ូរី​បាន​បង្ខំ​ឲ្យ​គេ​ទៅ​នៅ​ស្រុក​ភ្នំ មិន​ព្រម​ឲ្យ​គេ​ចុះ​មក​នៅ​វាល​ច្រក​ភ្នំ​ឡើយ

35 ឯ​ពួក​សាសន៍​អាម៉ូរី​នោះ បាន​តាំង​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ស្រុក​ភ្នំ​ហេរេស នៅ​ក្រុង​អាយ៉ា‌ឡូន និង​ក្រុង​ស្អាល‌ប៊ីម ប៉ុន្តែ កាល​ដៃ​ពួក​វង្ស​យ៉ូសែប​បាន​ឈ្នះ នោះ​ក៏​បង្ក្រាប​គេ​ឲ្យ​ទទួល​ព្រម​ធ្វើ​ការ​បំរើ​វិញ

36 ឯ​ព្រំ​ស្រុក​របស់​សាសន៍​អាម៉ូរី នោះ​ចាប់​តាំង​ពី​ច្រក​ភ្នំ​ដែល​ឡើង​ទៅ​ឯ​ភ្នំ​អាក្រា‌ប៊ីម គឺ​ពី​ថ្មដា​ឡើង​ទៅ​លើ។