ចៅហ្វាយ 1:8-14 KHOV

8 ពួក​កូន​ចៅ​យូដា ក៏​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម​ដែរ ព្រម​ទាំង​ចាប់​យក​បាន រួច​ប្រហារ​គេ​ដោយ​មុខ​ដាវ ហើយ​ឆួល​ដុត​ទី​ក្រុង​ចោល​ផង

9 ក្រោយ​មក​ក៏​ចុះ​ទៅ​ច្បាំង​នឹង​សាសន៍​កាណាន ដែល​នៅ​ស្រុក​ភ្នំ​ទាបៗ ស្រុក​ត្បូង និង​ស្រុក​ទំនាប​ថែម​ទៀត

10 រួច​ច្បាំង​នឹង​សាសន៍​កាណាន​ដែល​នៅ​ក្រុង​ហេប្រុន​ដែរ (រីឯ​ក្រុង​ហេប្រុន​នោះ កាល​ពី​ដើម​ហៅ​ថា គារយ៉ាត់-អើបា) ហើយ​គេ​ប្រហារ​សំឡាប់​សេសាយ អ័ហ៊ីម៉ាន និង​តាលម៉ាយ​បង់។

11 រួច​ពី​នោះ​គេ​ក៏​ទៅ​ច្បាំង​នឹង​ពួក​អ្នក​នៅ​ក្រុង​ដេបៀរ​ទៀត (រីឯ​ក្រុង​ដេបៀរ​នេះ ពី​ដើម​បាន​ហៅ​ថា គារយ៉ាត់-សេភើរ)

12 ឯ​កាលែប​គាត់​បាន​សន្យា​ថា បើ​អ្នក​ណា​វាយ​យក​ក្រុង​គារយ៉ាត់-សេភើរ​បាន នោះ​អញ​នឹង​ឲ្យ​អាកសា ជា​កូន​អញ ធ្វើ​ជា​ប្រពន្ធ​អ្នក​នោះ

13 ដូច្នេះ អូធ្នាល​ជា​កូន​កេណាស ដែល​ជា​ប្អូន​កាលែប បាន​ទៅ​វាយ​យក​បាន កាលែប​ក៏​ឲ្យ​នាង​អាកសា ទៅ​ធ្វើ​ជា​ប្រពន្ធ​គាត់​ទៅ

14 កាល​នាង​បាន​ចូល​ទៅ នោះ​ក៏​បបួល​ប្ដី​ឲ្យ​សូម​ដី​ពី​ឪពុក រួច​នាង​លោត​ចុះ​ពី​លើ​លា​ដែល​នាង​ជិះ​មក ដូច្នេះ កាលែប​សួរ​ថា ដូច​ម្តេច​ហ្នឹង