ចៅហ្វាយ 11:34-40 KHOV

34 រួច​យែបថា លោក​ត្រឡប់​មក​ដល់​ផ្ទះ នៅ​ត្រង់​មីសប៉ា​វិញ នោះ​មើល ខណៈ​នោះ​កូន​ស្រី​របស់​លោក​ក៏​ចេញ​មក​ទទួល ទាំង​បន្ទរ​ក្រាប់​បណ្តើរ ហើយ​លោត‌កញ្ឆេង​ផង នាង​នោះ​ជា​កូន​តែ​១​របស់​លោក ក្រៅ​ពី​នាង នោះ​គ្មាន​កូន​ប្រុស ឬ​កូន​ស្រី​ណា​ទៀត​ឡើយ

35 កាល​លោក​ក្រឡក​ទៅ​ឃើញ​នាង នោះ​ក៏​ហែក​អាវ​ដោយ​ពាក្យ​ថា វរ‌ហើយ កូន​អើយ ឯង​បាន​ធ្វើ​ឲ្យ​អញ​មាន​ចិត្ត​ក្រាប​ចុះ​ជា​ខ្លាំង​ណាស់ ឯង​ជា​អ្នក​នៅ​ក្នុង​ពួក​ដែល​នាំ​ឲ្យ​អញ​លំបាក​ចិត្ត ដ្បិត​អញ​បាន​មាន​វាចា​នឹង​ព្រះ‌យេហូវ៉ា​ហើយ នឹង​ថយ​មក​ក្រោយ​វិញ​ពុំ​បាន​ឡើយ

36 នាង​ឆ្លើយ​ទៅ​ឪពុក​ថា លោក​ឪពុក​អើយ បើ​លោក​បាន​មាន​វាចា​នឹង​ព្រះ‌យេហូវ៉ា​ហើយ នោះ​សូម​ធ្វើ​ដល់​ខ្ញុំ​តាម​វាចា ដែល​ចេញ​ពី​មាត់​នោះ​ចុះ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា ទ្រង់​បាន​សង‌សឹក​នឹង​ពួក​កូន​ចៅ​អាំម៉ូន​ជា​ខ្មាំង​សត្រូវ ជំនួស​លោក​ឪពុក​ហើយ

37 រួច​នាង​ក៏​សូម​ដល់​ឪពុក​ថា សូម​បើក​ឲ្យ​ខ្ញុំ​ធ្វើ​ដូច្នេះ គឺ​ទុក​ខ្ញុំ​ឲ្យ​នៅ​ក្នុង​រវាង​២​ខែ​សិន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទៅ​នៅ​លើ​ភ្នំ ហើយ​យំ​ស្តាយ​ភាព​ជា​ក្រមុំ​របស់​ខ្ញុំ ជា​មួយ​នឹង​ពួក​ស្ត្រី ជា​មិត្រ​សំឡាញ់​ខ្ញុំ

38 នោះ​ឪពុក​ក៏​ឆ្លើយ​ថា ទៅ​ចុះ ហើយ​លោក​បើក​ឱកាស​ឲ្យ​នាង​ទៅ​នៅ​អស់​២​ខែ ដូច្នេះ នាង​ក៏​ចេញ​ទៅ​ជា​មួយ​នឹង​ពួក​មិត្រ​សំឡាញ់​ទៅ ហើយ​យំ​ស្តាយ​ដល់​ភាព​ជា​ក្រមុំ​របស់​នាង​លើ​ភ្នំ

39 លុះ​គ្រប់​កំណត់​២​ខែ​ហើយ នោះ​នាង​ក៏​ត្រឡប់​មក​ឯ​ឪពុក​វិញ ហើយ​លោក​បាន​ធ្វើ​ដល់​នាង តាម​បំណន់​របស់​ខ្លួន​ទៅ នាង​ឥត​ដែល​បាន​ស្គាល់​បុរស​ណា​ឡើយ សេចក្ដី​នោះ​ឯង​បាន​ត្រឡប់​ទៅ​ជា​ទំលាប់​ក្នុង​ពួក​អ៊ីស្រា‌អែល​ត​ទៅ

40 គឺ​រាល់​តែ​ឆ្នាំ​ពួក​កូន​ស្រី​របស់​អ៊ីស្រា‌អែល គេ​តែង​ទៅ​យំ​រំឭក​ពី​កូន​ស្រី​របស់​យែបថា ជា​ពួក​កាឡាត​នោះ គ្រប់​៤​ថ្ងៃ​ក្នុង​១​ឆ្នាំ។