ចៅហ្វាយ 11:37-40 KHOV

37 រួច​នាង​ក៏​សូម​ដល់​ឪពុក​ថា សូម​បើក​ឲ្យ​ខ្ញុំ​ធ្វើ​ដូច្នេះ គឺ​ទុក​ខ្ញុំ​ឲ្យ​នៅ​ក្នុង​រវាង​២​ខែ​សិន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទៅ​នៅ​លើ​ភ្នំ ហើយ​យំ​ស្តាយ​ភាព​ជា​ក្រមុំ​របស់​ខ្ញុំ ជា​មួយ​នឹង​ពួក​ស្ត្រី ជា​មិត្រ​សំឡាញ់​ខ្ញុំ

38 នោះ​ឪពុក​ក៏​ឆ្លើយ​ថា ទៅ​ចុះ ហើយ​លោក​បើក​ឱកាស​ឲ្យ​នាង​ទៅ​នៅ​អស់​២​ខែ ដូច្នេះ នាង​ក៏​ចេញ​ទៅ​ជា​មួយ​នឹង​ពួក​មិត្រ​សំឡាញ់​ទៅ ហើយ​យំ​ស្តាយ​ដល់​ភាព​ជា​ក្រមុំ​របស់​នាង​លើ​ភ្នំ

39 លុះ​គ្រប់​កំណត់​២​ខែ​ហើយ នោះ​នាង​ក៏​ត្រឡប់​មក​ឯ​ឪពុក​វិញ ហើយ​លោក​បាន​ធ្វើ​ដល់​នាង តាម​បំណន់​របស់​ខ្លួន​ទៅ នាង​ឥត​ដែល​បាន​ស្គាល់​បុរស​ណា​ឡើយ សេចក្ដី​នោះ​ឯង​បាន​ត្រឡប់​ទៅ​ជា​ទំលាប់​ក្នុង​ពួក​អ៊ីស្រា‌អែល​ត​ទៅ

40 គឺ​រាល់​តែ​ឆ្នាំ​ពួក​កូន​ស្រី​របស់​អ៊ីស្រា‌អែល គេ​តែង​ទៅ​យំ​រំឭក​ពី​កូន​ស្រី​របស់​យែបថា ជា​ពួក​កាឡាត​នោះ គ្រប់​៤​ថ្ងៃ​ក្នុង​១​ឆ្នាំ។