ចៅហ្វាយ 11:9-15 KHOV

9 រួច​យែបថា​សួរ​បញ្ជាក់​ដល់​ពួក​ចាស់‌ទុំ​ស្រុក​កាឡាត​ថា បើ​អ្នក​រាល់​គ្នា​នាំ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​វិញ ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រគល់​គេ​មក​នៅ​មុខ​ខ្ញុំ នោះ​តើ​ខ្ញុំ​នឹង​បាន​ធ្វើ​ជា​មេ​លើ​អ្នក​រាល់​គ្នា​ពិត​មែន​ឬ

10 ពួក​ចាស់‌ទុំ​ក៏​ឆ្លើយ​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ឮ​ពាក្យ​យើង​នេះ​ថា យើង​នឹង​ធ្វើ​តាម​ពាក្យ​អ្នក​ជា​ពិត​ប្រាកដ

11 ដូច្នេះ​យែបថា​ក៏​ទៅ​ជា​មួយ​នឹង​ពួក​ចាស់‌ទុំ​នៃ​ស្រុក​កាឡាត​ទៅ ហើយ​ពួក​បណ្តា‌ជន​ក៏​លើក​ឡើង​ឲ្យ​ធ្វើ​ជា​កំពូល ហើយ​ជា​មេ​លើ​គេ រួច​យែបថា​ក៏​ទៅ​ថ្លែង​អស់​ទាំង​ពាក្យ​ដដែល​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មីសប៉ា។

12 ស្រេច​ហើយ​យែបថា​ចាត់​សារ ឲ្យ​ទៅ​ឯ​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន​សួរ​ថា តើ​លោក​នឹង​ខ្ញុំ មាន​រឿង​អ្វី​នឹង​គ្នា​បាន​ជា​លោក​មក​ច្បាំង​នឹង​ខ្ញុំ​នៅ​ស្រុក​ខ្ញុំ​ដូច្នេះ

13 ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន​ឆ្លើយ​ទៅ​ពួក​ទូត​របស់​យែបថា​ថា គឺ​ដោយ​ព្រោះ​សាសន៍​អ៊ីស្រា‌អែល បាន​ដណ្តើម​យក​ស្រុក​របស់​អញ ចាប់​តាំង​ពី​ស្ទឹង​អើណូន ទៅ​ដល់​ស្ទឹង​យ៉ាបុក ហើយ​ត្រឹម​ទន្លេ​យ័រដាន់ ក្នុង​កាល​ដែល​គេ​ឡើង​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ ដូច្នេះ ចូរ​ប្រគល់​ស្រុក​ទាំង​នោះ​មក​អញ​វិញ​ឥឡូវ ដោយ​មេត្រី​ចុះ

14 នោះ​យែបថា​ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​របស់​ពួក​កូន​ចៅ​អាំម៉ូន​ម្តង​ទៀត ទូល​ថា

15 យែបថា​ទូល​យ៉ាង​ដូច្នេះ​ថា សាសន៍​អ៊ីស្រា‌អែល​មិន​បាន​យក​ស្រុក​របស់​សាសន៍​ម៉ូអាប់ ឬ​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន​ទេ