10 រួចក៏ស្លាប់ទៅ គេបញ្ចុះសពនៅត្រង់បេថ្លេហិម។
11 ក្រោយពីលោកនោះមក មានឈ្មោះអេឡូន ជាពួកសាប់យូល៉ូន បានធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់១០ឆ្នាំ
12 រួចអេឡូនជាពួកសាប់យូល៉ូន ក៏ស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់អាយ៉ាឡូន ក្នុងស្រុកសាប់យូល៉ូន។
13 ក្រោយពីលោកមកមានឈ្មោះអាបដូន ជាកូនហ៊ីលេល ក្នុងពួកពីរ៉ាថូន បានធ្វើជាអ្នកគ្រប់គ្រងលើពួកអ៊ីស្រាអែល
14 លោកមានកូនប្រុស៤០នាក់ ហើយមានចៅ៣០នាក់ ដែលសុទ្ធតែមានកូនលា១ម្នាក់សំរាប់ជិះ អាបដូន ជាកូនហ៊ីលេល ក្នុងពួកពីរ៉ាថូន បានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់៨ឆ្នាំ
15 រួចក៏ស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់ពីរ៉ាថូនក្នុងស្រុកអេប្រាអិម ជាស្រុកភ្នំរបស់សាសន៍អាម៉ាលេក។