1 សាំសុនគាត់ចុះទៅឯក្រុងធីមណា ហើយនៅទីនោះ គាត់ឃើញស្ត្រីម្នាក់ក្នុងពួកស្រីក្រមុំរបស់សាសន៍ភីលីស្ទីន
2 រួចត្រឡប់មកប្រាប់ដល់ឪពុកម្តាយថា ខ្ញុំបានឃើញស្ត្រីម្នាក់នៅធីមណា ក្នុងពួកស្រីក្រមុំរបស់ពួកសាសន៍ភីលីស្ទីន ដូច្នេះសូមដណ្តឹងនាងនោះឲ្យខ្ញុំឥឡូវ
3 តែឪពុកម្តាយប្រកែកថា ក្នុងពួកស្រីក្រមុំទាំងប៉ុន្មាន ជាវង្សញាតិឯង ក្នុងសាសន៍អញនេះ តើគ្មានអ្នកណាមួយទេឬអី បានជាឯងចង់យកប្រពន្ធពីពួកភីលីស្ទីន ជាមនុស្សដែលមិនកាត់ស្បែកវិញ សាំសុនក៏ឆ្លើយទៅឪពុកថា សូមដណ្តឹងនាងនោះឲ្យខ្ញុំកុំខាន ពីព្រោះនាងនោះពេញចិត្តខ្ញុំណាស់
4 ឪពុកម្តាយគាត់មិនបានដឹង ជាការនោះកើតមកពីព្រះយេហូវ៉ាទេ ដ្បិតទ្រង់រកឱកាសទាស់នឹងពួកភីលីស្ទីន រីឯនៅជាន់នោះ ពួកសាសន៍ភីលីស្ទីនគេកាន់កាប់ត្រួតត្រាលើសាសន៍អ៊ីស្រាអែល។