8 ក្រោយបន្តិចគាត់ក៏ត្រឡប់មក ដើម្បីនឹងយកនាងធ្វើជាប្រពន្ធ ក៏បែរទៅមើលខ្មោចសិង្ហនោះ ឃើញថាមានសំបុកឃ្មុំ ពេញដោយទឹក នៅក្នុងខ្មោចសិង្ហនោះ
9 គាត់ក៏ច្បាមយកសំបុកឃ្មុំនោះខ្លះ ដើរទៅទាំងបរិភោគតាមផ្លូវបណ្តើរ ដរាបដល់មកជួបនឹងឪពុកម្តាយ រួចក៏ជូនគាត់ពិសាដែរ តែមិនបានប្រាប់ពីការដែលយកសំបុកឃ្មុំនោះ ចេញពីខ្មោចសិង្ហមកទេ។
10 ឪពុកគាត់ក៏ចុះទៅឯផ្ទះនៃស្ត្រីនោះ ដល់ហើយសាំសុនក៏ចាត់ចែងរៀបជប់លៀង តាមទំនៀមទំលាប់នៃពួកកំឡោះ
11 លុះគេទទួលគាត់ស្រេចហើយ នោះក៏ដំរូវមនុស្ស៣០នាក់ ឲ្យមកកំដរគាត់
12 ឯសាំសុនគាត់និយាយទៅគេថា សូមឲ្យខ្ញុំចោទជាប្រស្នាដល់អ្នករាល់គ្នាបន្តិច បើសិនជាអ្នករាល់គ្នារកពាក្យឆ្លើយដោះស្រាយឲ្យខ្ញុំបាន ក្នុងរវាង៧ថ្ងៃដែលជប់លៀងនេះ នោះខ្ញុំនឹងឲ្យអាវទ្រនាប់ និងសំលៀកបំពាក់១បន្លាស់ម្នាក់ៗ
13 តែបើអ្នករាល់គ្នាដោះស្រាយប្រស្នានេះមិនបាន នោះត្រូវឲ្យអ្នករាល់គ្នាឲ្យអាវទ្រនាប់ និងសំលៀកបំពាក់១បន្លាស់ម្នាក់ដល់ខ្ញុំវិញ គេឆ្លើយឡើងថា ដូច្នេះសូមឲ្យអ្នកចោទប្រស្នានោះដល់យើងរាល់គ្នាចុះ
14 គាត់ក៏ចោទថា «ពីអាហែកស៊ីមានចេញជាចំណី ហើយមានបង្អែមចេញពីអាខ្លាំងពូកែ» គេខំរកន័យរបស់ប្រស្នានោះ អស់៣ថ្ងៃមិនឃើញសោះ។