ចៅហ្វាយ 15:1-7 KHOV

1 ក្រោយ​បន្តិច​មក នៅ​វេលា​ចំរូត​ស្រូវ‌សាលី នោះ​សាំសុន​ក៏​យក​កូន​ពពែ​១​ទៅ​សួរ​ប្រពន្ធ​គាត់ ដោយ​គិត​ថា អញ​នឹង​ចូល​ទៅ​ឯ​ប្រពន្ធ​អញ​នៅ​ក្នុង​បន្ទប់ តែ​ឪពុក​នាង​មិន​ព្រម​ឲ្យ​ចូល​ទៅ​ទេ

2 ដោយ​ពាក្យ​ថា អញ​បាន​គិត​ថា​ឯង​ស្អប់​វា​ហើយ បាន​ជា​អញ​ឲ្យ​វា​ទៅ​អ្នក​ដែល​កំដរ​ឯង​ម្នាក់​វិញ ឥឡូវ​ប្អូន​វា​ក៏​មាន​រូប​ស្រស់​ល្អ​ជាង​វា​ដែរ ដូច្នេះ​សូម​ឲ្យ​យក​ប្អូន​ជំនួស​វា​ចុះ

3 នោះ​សាំសុន​និយាយ​ទៅ​គេ​ថា ម្តង​ណេះ​បើ​អញ​ធ្វើ​បាប​ដល់​ពួក​ភីលីស្ទីន នោះ​អញ​គ្មាន​ទោស​ទេ

4 រួច​គាត់​ចេញ​ទៅ​ចាប់​ចចក​៣០០ ហើយ​យក​ចន្លុះ​មក​ចង​កន្ទុយ​ជាប់​គ្នា​មួយ​គូៗ ដាក់​ចន្លុះ​មួយៗ​នៅ​ជា​កណ្តាល​កន្ទុយ​ទាំង​២​នោះ

5 លុះ​កាល​បាន​អុច​ចន្លុះ​ទាំង​នេះ​ស្រេច​ហើយ នោះ​ក៏​លែង​ទៅ​ក្នុង​ស្រូវ​របស់​ពួក​ភីលីស្ទីន បញ្ឆេះ​ទាំង​ស្នឹម​កណ្តាប់ ទាំង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ចំការ​ដើម​អូលីវ​ផង

6 ដូច្នេះ ពួក​ភីលីស្ទីន​សួរ​ថា តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​នេះ គេ​ឆ្លើយ​ថា គឺ​សាំសុន ជា​កូន​ប្រសា​អ្នក​ក្រុង​ធីមណា​នោះ ពី​ព្រោះ​គេ​បាន​លើក​ប្រពន្ធ​វា​ឲ្យ​ទៅ​អ្នក​កំដរ​របស់​វា​វិញ នោះ​ពួក​ភីលីស្ទីន​ក៏​ឡើង​ទៅ​ដុត​សំឡាប់​នាង​នោះ ព្រម​ទាំង​ឪពុក​ទៅ

7 សាំសុន​ក៏​និយាយ​គំនុំ​ដល់​គេ​ថា ឯង​រាល់​គ្នា​ធ្វើ​ដូច្នេះ អើ មិន​អី​ទេ ចាំ​មើល ថ្ងៃ​ក្រោយ​អញ​នឹង​សង‌សឹក​នឹង​ឯង​ម្តង​វិញ​ជា​សំរេច