ចៅហ្វាយ 15:16-20 KHOV

16 រួច​សាំសុន​ថ្លែង​វាចា​ថា ដោយ‌សារ​ថ្គាម​លា អញ​វាយ​សំឡាប់​មនុស្ស​បាន​អស់​១​ពាន់​នាក់ ដោយ‌សារ​ថ្គាម​នោះ​មាន​គំនរ​មនុស្ស​គរ​លើ​គ្នា

17 កាល​គាត់​បាន​ថ្លែង​រួច​ហើយ ក៏​បោះ​ឆ្អឹង​ថ្គាម​នោះ​ពី​ដៃ​ចេញ​ទៅ គេ​ដាក់​ឈ្មោះ​ទី​នោះ​ថា រ៉ាម៉ាត-លេហ៊ី

18 ខណៈ​នោះ គាត់​ស្រេក​ទឹក​ជា​ខ្លាំង ហើយ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ទ្រង់​បាន​ប្រទាន​ឲ្យ​ដៃ​អ្នក​បំរើ​ទ្រង់ មាន​ជ័យ‌ជំនះ​យ៉ាង​ធំ​នេះ​ហើយ ឥឡូវ​នេះ តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ស្លាប់ ដោយ​ស្រេក​ទឹក ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក ដែល​មិន​កាត់​ស្បែក​នេះ​វិញ​ឬ​អី

19 នោះ​ព្រះ​ទ្រង់​ធ្វើ​ឲ្យ​មាន​ទី​ខូង​ដែល​នៅ​ត្រង់​លេហ៊ី រួច​មាន​ទឹក​ចេញ​មក កាល​គាត់​ផឹក​ទឹក​ហើយ នោះ​ក៏​មាន​វិញ្ញាណ​ឡើង​វិញ ព្រម​ទាំង​មាន​កំឡាំង​ឡើង​ដែរ ហេតុ​នោះ​បាន​ជា​គេ​ដាក់​ឈ្មោះ​ទី​នោះ​ថា អេន-ហាកូរេ ក្បាល​ទឹក​នោះ​មាន​នៅ​ត្រង់​លេហ៊ី ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

20 សាំសុន​បាន​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង លើ​សាសន៍​អ៊ីស្រា‌អែល នៅ​គ្រា​ពួក​ភីលីស្ទីន​អស់​២០​ឆ្នាំ។