ចៅហ្វាយ 15:7-13 KHOV

7 សាំសុន​ក៏​និយាយ​គំនុំ​ដល់​គេ​ថា ឯង​រាល់​គ្នា​ធ្វើ​ដូច្នេះ អើ មិន​អី​ទេ ចាំ​មើល ថ្ងៃ​ក្រោយ​អញ​នឹង​សង‌សឹក​នឹង​ឯង​ម្តង​វិញ​ជា​សំរេច

8 គាត់​ក៏​វាយ​សំឡាប់​គេ​ដោយ​កំឡាំង​កាយ​ស្លាប់​យ៉ាង​សន្ធឹក រួច​ភៀស‌ខ្លួន​ចុះ​ទៅ​នៅ​ក្នុង​ក្រហែង​ថ្មដា ឈ្មោះ​អេតាម​ទៅ។

9 នោះ​ពួក​ភីលីស្ទីន​គេ​ឡើង​ទៅ បោះ​ទ័ព​ក្នុង​ស្រុក​យូដា រាយ​រហូត​ដល់​តំបន់​លេហ៊ី

10 រួច​ពួក​យូដា​សួរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឡើង​មក ទាស់​នឹង​យើង​ដូច្នេះ គេ​ឆ្លើយ​ថា យើង​មក​ប្រយោជន៍​តែ​នឹង​ចាប់​ចង​សាំសុន​ប៉ុណ្ណោះ​ទេ ដើម្បី​នឹង​សង​ដល់​វា ដូច​ជា​វា​បាន​ធ្វើ​យើង​ហើយ

11 ដូច្នេះ មាន​ពួក​យូដា​៣​ពាន់​នាក់ ចុះ​ទៅ​ដល់​ក្រហែង​ថ្ម​អេតាម​នោះ និយាយ​នឹង​សាំសុន​ថា តើ​ឯង​មិន​ដឹង​ថា​ពួក​ភីលីស្ទីន​ជា​ម្ចាស់​លើ​យើង​រាល់​គ្នា​ទេ​ឬ​អី ឯង​បាន​ធ្វើ​អ្វី​ដល់​យើង​ដូច្នេះ គាត់​ឆ្លើយ​តប​ថា ខ្ញុំ​គ្រាន់​តែ​បាន​ធ្វើ​ដល់​គេ ដូច​ជា​គេ​បាន​ធ្វើ​ខ្ញុំ​ហើយ​ទេ

12 នោះ​គេ​ប្រាប់​គាត់​ថា យើង​ចុះ​មក​នេះ ដើម្បី​ចង​ឯង​នាំ​ទៅ​ប្រគល់​ដល់​អំណាច​ពួក​ភីលីស្ទីន សាំសុន​ឆ្លើយ​ថា ដូច្នេះ ចូរ​ស្បថ​នឹង​ខ្ញុំ​ថា ខ្លួន​អ្នក​រាល់​គ្នា​មិន​សំឡាប់​ខ្ញុំ​ទេ

13 គេ​ក៏​ទទួល​ព្រម​ថា អើ យើង​គ្រាន់​តែ​ចង​ឯង​នាំ​ទៅ​ប្រគល់​ដល់​អំណាច​គេ​ប៉ុណ្ណោះ ឯ​ខ្លួន​យើង​មិន​សំឡាប់​ឯង​ជា​ប្រាកដ គេ​ក៏​យក​ខ្សែ​ថ្មី​២​មក​ចង​គាត់ នាំ​ឡើង​ចេញ​ពី​ថ្មដា​នោះ​ទៅ។